ម៉េ​ស៊ុត អូ​ហ្ស៊ី​ល ទទួលបាន​ប្រាក់​លើកទឹកចិត្ត​៨​លាន​ផោន​ពី​ក្លិប​អា​សេណ​ល ចំពោះ​ភាពស្មោះត្រង់​

142
ចែករម្លែក

​តាម​ព័ត៌មាន​ថា ម៉េ​ស៊ុត អូ​ហ្ស៊ី​ល (Mesut Ozil) ទទួលបាន​ប្រាក់​លើកទឹកចិត្ត​៨​លាន​ផោន​ពី ក្លិប​អា​សេណ​ល​( Arsenal )​កាលពី​ដំណាច់ខែ​មុន បើទោះបីជា​កីឡាករ​រូបនេះ​បន្ត​ត្រូវបាន ខ្ទាត​ចេញពី​ក្រុម​ជម្រើស​ដំបូង​ក៏ដោយ​។​
​ ​
​ខ្សែបម្រើ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​គឺជា​កីឡាករ​ដែល​រកបាន​ប្រាក់ចំណូល​ខ្ពស់​ជាងគេ​នៅ​ក្លិប Arsenal ដោយមាន​ប្រាក់​ឈ្នួល ៣៥០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ ប៉ុន្តែ​មិនទាន់​បានបង្ហាញ មុខ​នៅឡើយ​ទេ​សម្រាប់​ក្រុម​ជម្រើស​របស់លោក មី​គែល អា​តេ​តា (Mikel Arteta) ចាប់តាំងពី​ថ្ងៃ​៧​ខែមីនា​មក​។
​ ​
​ពិតណាស់ អូ​ហ្ស៊ី​ល មិនទាន់​ទទួលបាន​ឱកាស​ចូលរួម​ប្រកួត​នៅឡើយ​ទេ​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​ដោយសារតែ​កិច្ចសន្យា​របស់​កីឡាករ​រូបនេះ​បន្ត​ដល់​ខែមករា​ឆ្នាំ​២០១៨ កីឡាករ​រូបនេះ ទទួលបាន​៨​លាន​ផោន​កាលពី​ខែកញ្ញា​ចំពោះ​ការបង្ហាញ​ភាពស្មោះត្រង់​របស់ខ្លួន​ចំពោះ​ក្លិប​។​
​ ​
​គេ​ជឿថា ទឹកប្រាក់​នេះ ស្របពេល​កិច្ចសន្យា​របស់​កីឡាករ​រូបនេះ​នឹង​ចប់​នៅ​រដូវក្តៅ​ឆ្នាំក្រោយ នោះ គឺជា​កត្តា​ចូលរួមចំណែក​មួយ​ក្នុងការ​សម្រេចចិត្ត​រប​ស់ អូ​ហ្ស៊ី​ល​ដែល​បន្ត​នៅ​ជាមួយ​ក្លិប​នេះ អំឡុង​កាល​រដូវ​កាល​ទិញដូរ​រដូវក្តៅ​កន្លងទៅ​។​
​ ​
​កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ ជា​កីឡាករ​ដែល​ផ្ទេរ​មកពី​ក្លិប រៀល​ម៉ា​ឌ្រី​ត​ក្នុងតម្លៃ​ខ្ពស់បំផុត​របស់​ក្លិប ៤២,៥​លាន​ផោន​កាលពី​ឆ្នាំ​២០១៣​នោះ ត្រូវបាន​ដកចេញ​ពី​ក្រុម​ជម្រើស​របស់លោក អា​តេ​តា សម្រាប់​ការប្រកួត​ជម្រុះ​ក្នុង​ពូ​ល Europa League កាលពី​សប្តាហ៍​មុន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ម៉េ​ស៊ុត អូ​ហ្ស៊ី​ល (Mesut Ozil)

ទីតាំងផ្សាយពាណិជ្ជកម្ម