អ្នកការទូតជាន់ខ្ពស់និងជាសមាជិកក្រុមប្រឹក្សារដ្ឋចិន លោកវ៉ាង យី( Wang Yi) បាននិយាយនៅថ្ងៃអង្គារទី១៣ខែតុលាថា រដ្ឋាភិបាលក្រុងប៉េកាំងនិងអាស៊ាន គួរតែធ្វើការរួមគ្នាដើម្បីបំបាត់ “ការរំខានពីខាងក្រៅ” ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង ។
លោក Wang Yi ដែលកំពុងធ្វើទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចអាស៊ីអាគ្នេយ៍រយៈពេលខ្លីនេះ មិនបាននិយាយលម្អិតទេ។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី លោក បាននិយាយថាជម្លោះអំពីសមុទ្រចិនខាងត្បូង គួរតែត្រូវបានដោះស្រាយដោយសន្តិវិធីតាមរយៈកិច្ចសន្ទនាតំបន់។
ចិន ដែលបានជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងជម្លោះដែនសមុទ្រជាមួយប្រទេសមួយចំនួននៅជាប់ឆ្នេរសមុទ្រនៅសមុទ្រចិនខាងត្បូង កាលពីប៉ុន្មានខែថ្មីៗនេះបានធ្វើសមយុទ្ធយោធានៅក្នុងផ្នែកខ្លះនៃតំបន់ផ្លូវទឹកយុទ្ធសាស្ត្រដែលមានជម្លោះនេះខណៈដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ចិនថាបានព្យាយាមកសាងអាណាចក្រគ្រប់គ្រងសមុទ្រនៅតំបន់នោះ៕ប្រែសម្រួល៖សុខា/sn

លោកវ៉ាង យី និងសមភាគីម៉ាឡេស៊ី ក្នុងសន្និសីទកាសែតកាលពីថ្ងៃ១៣តុលា