ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្ងៃទី១៣តុលាឆ្នាំ២០ ២០បានអំពាវនាវ៦ចំណុចទៅកាន់ជនរួមជាតិដើម្បីចូលរួមធ្វើឱ្យប្រសើរឡើងក្នុងការរស់ នៅដោយសុវត្ថិភាពនិងភាពធន់គ្រោះមហន្តរាយនៅព្រះរាជាណាចក្រកម្ពុជា ។ សម្តេចបានសង្កត់ធ្ងន់ថាការគ្រប់គ្រងគ្រោះមហន្តរាយដោយផ្តើមចេញពីប្រជាជនម្នាក់ៗនិងគ្រួសារនីមួយៗចូលរួមក្នុងភាពជាម្ចាស់របស់មូលដ្ឋានសហគមន៍ដើម្បីការរស់នៅដោយសុវត្ថិភាពនិងភាពធន់គ្រោះមហន្តរាយ។

នៅក្នុងសារលិខិតដែលមាន ៣ ទំព័ររបស់ប្រមុខរាជរដ្ឋាភិបាលបានបង្ហាញថា៖ឆ្នាំ២០២០គឺជាឆ្នាំដំបូងដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចយកថ្ងៃទី១៣ ខែតុលារៀងរាល់ឆ្នាំជាទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយរួមជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយនិងទិវាអន្តរជាតិកាត់បន្ថយគ្រោះមហន្តរាយ។ការបង្កើតឱ្យមានទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយគឺជាការបំផុសស្មារតីយកចិត្តទុកដាក់ពីប្រជាជនកម្ពុជារួមជាមួយប្រជាជនក្នុងតំ បន់អាស៊ានក៏ដូចជានៅលើពិភពលោកក្នុងការប្រុងប្រយ័ត្នទប់ស្កាត់ផលវិបាកនៃគ្រោះមហន្តរាយនៅលើសង្គមសេដ្ឋកិច្ចនិងលើកកម្ពស់ការយល់ដឹងអំពីការកាត់បន្ថយហានិ ភ័យគ្រោះមហន្តរាយ។

ក្នុងស្មារតីដើម្បីចូលរួមធ្វើឱ្យប្រសើរឡើងក្នុងការរស់នៅដោយសុវត្ថិភាពនិងភាពធន់គ្រោះមហន្តរាយនៅព្រះរាជាណាចក្រកម្ពុជាសម្តេចតេជោ ហ៊ុន សែន អំពាវនាវដូចតទៅ៖
១. អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវបន្តអនុវត្តចែករំលែកចំណេះដឹងរវាងគ្នានិងគ្នាក្នុងការជំរុញសកម្មភាពការពារសុខភាពអនាម័យផ្ទាល់ខ្លួនរស់នៅស្អាតបរិស្ថាន ល្អនៅតាមមូលដ្ឋានជាមួយការទុកដាក់ កាកសំណល់សំរាមឱ្យបានត្រឹមត្រូវកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកចោលពាសវាលធ្វើឱ្យប៉ះពាល់ដល់ការជន់លិចជំនន់ទឹក ភ្លៀង បរិស្ថាននិងកើតជំងឺផ្សេងៗដែលជាហានិភ័យគ្រោះមហន្តរាយ។

២.ក្រសួងស្ថាប័នពាក់ព័ន្ធគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិ ការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិត្រូវបំផុសចលនាយល់ដឹងដើម្បីការត្រៀមបង្ការត្រៀមរៀបចំការឆ្លើយតបទៅនឹងគ្រោះមហន្តរាយក៏ដូចជាការស្តារឡើងវិញឱ្យប្ រសើរជាងមុនប្រកបដោយប្រសិទ្ធភាពដើម្បីភាពធន់ទៅនឹងមុខសញ្ញាគ្រោះថ្នាក់នានាក្នុងបរិបទនៃហានិភ័យគ្រោះមហន្តរាយកើនឡើង។

៣. ត្រូវបន្តអនុវត្តនិងប្រកាន់ខ្ជាប់ជារៀងរហូតនូវស្មារតីសាមគ្គីភាពតាមរយៈវប្បធម៌នៃការចែករំលែកជួយគ្នាទៅវិញទៅមកនិងប្រពៃណីចូលរួមសហការឱ្យបានកាន់តែរឹងមាំថែមទៀតក្នុងការរក្សាស្ថិរភាពសង្គមការកែលម្អនិងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ងាយរងគ្រោះគ្រោះមហន្តរាយនិងយកចិត្តទុកដាក់លើសមត្ថភាពនិងលទ្ធភាពផ្ទាល់ខ្លួនឆ្លើយតបទៅនឹងគ្រោះមហន្តរាយឱ្យទាន់ពេលវេលា។

៤.ត្រូវពង្រឹងយន្តការនិងសមត្ថភាពនៅគ្រប់ថ្នាក់ពិសេសនៅថ្នាក់សហគមន៍ដោយបង្កើនកម្រិតការយល់ដឹងលើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនិងលើកកម្ពស់ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដោះស្រាយបញ្ហាដែលជាបុព្វហេតុនៃហានិភ័យដើម្បីការរស់នៅដោយសុវត្ថិភាព និង ភាពធន់គ្រោះមហន្តរាយ ពិសេសស្ត្រី កុមារ ជនមានពិការភាព ចាស់ជរា។

៥. ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងស្ថាប័នរាជរដ្ឋាភិបាលគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាមួយដៃគូអភិវឌ្ឍ អង្គការជាតិនិងអន្តរជាតិវិស័យឯកជនរួមគ្នាដោះស្រាយរៀបចំគម្រោងសុវត្ថិភាពនិងភាពប្រសើរឡើងនៅមូលដ្ឋានដែលងាយរងគ្រោះនិងលើកកម្ពស់ការដាំដើមឈើផលិតកម្មសត្វនិងដំណាំ។
៦. គ្រប់ស្ថានីយវិទ្យុទូរទស្សន៍រដ្ឋនិងឯកជនព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានាចូលរួមផ្សព្វ ផ្សាយអំពីការចូលរួមកាត់បន្ថយហានិភ័យគ្រោះមហន្តរាយដល់ប្រជាជនឱ្យមានការយល់ដឹងប្រុងប្រយ័ត្នបង្ការមុខសញ្ញាគ្រោះថ្នាក់ផ្សេងៗទប់ស្កាត់នូវការកើតឡើងគ្រោះមហន្តរាយថ្មី ។
ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២០បានកំណត់យកប្រធានបទ“ការរស់នៅដោយសុវត្ថិភាពនឹងភាពធន់គ្រោះមហន្តរាយ” ប្រធានបទនេះគឺការពារជីវិតមនុស្សពីគ្រោះមហន្តរាយចាំបាច់មនុស្សយើងម្នាក់ៗមានការត្រៀមបង្ការ និង ចូលរួមអនុវត្តវិធានការទាំងឡាយដែលក្រសួងស្ថាប័នមានសមត្ថកិច្ចដាក់ចេញក្នុងការទប់ស្កាត់គ្រោះមហន្តរាយដែលបង្កឡើងដោយមុខសញ្ញាគ្រោះថ្នាក់ធម្មជាតិនិងមនុស្ស។
នៅក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែនបានលើកឡើងថា៖កម្ពុជាយើងជំងឺកូវីដ-១៩គឺមានករណីឆ្លងនាំចូលពីក្រៅដោយពុំមានផ្ទុះកើតចេញពីក្នុងសហគមន៍ឡើយ ហើយការបាត់បង់ជីវិតក៏ពុំមានដែរនោះគឺអាស្រ័យដោយរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រនិងវិធានការច្បាស់លាស់ក្នុងការឆ្លើយតបនឹងការរីករាលដា លជំងឺកូវីដ-១៩នេះហើយនឹងកំពុងបន្តគ្រប់គ្រងសភាពការណ៍និងអនុវត្តយ៉ាងម៉ឺងម៉ាត់ដើម្បីការពារសុខុមាលភាពប្រជាជន។ព្រមជាមួយនឹងការគិតគូរអំពីការត្រៀមបង្ការការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩យើងក៏បានគិតគូរយកចិត្តទុកដាក់អំពីចំណងទាក់ទងរវាងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុដែលកំពុងកើតមានពីព្រឹត្តិការណ៍ធាតុអាកាសប្រែប្រួលបរិមាណទឹកភ្លៀងមិនប្រក្រតីធ្វើឱ្យប៉ះពាល់លើវិស័យកសិកម្ម ធនធានទឹក សុខា ភិបាល ជលផលជាដើម ។ល។ នាពេលថ្មីៗនេះដែរកម្ពុជាយើងមានករណីមុខសញ្ញាគ្រោះថ្នាក់ជំងឺគ្រុនឈីកកើតមាននៅក្នុងខេត្តចំនួន ១៥ ដែលក្រសួងសុខាភិបាលរកឃើញចំនួន១០២០ករណីដែលអាចឆ្លងពីមនុស្ស ម្នាក់ទៅមនុស្សម្នាក់តាមរយៈមូសខ្លាញីខាំនិងជំងឺផ្តាសាយធំបានកើតមាននៅខេត្តចំនួន ៨ មានព្រះសង្ឃនិងអ្នកជំងឺ ៥៧៥អង្គនាក់ ។ ខ្យល់កន្ត្រាក់រន្ទះបាញ់និងជំនន់ ទឹកភ្លៀង ជំនន់រហ័សកើតមាននៅខេត្តព្រះសីហនុ កំពត ឧត្តរមានជ័យ កែប បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន ។ជាមួយគ្នានេះដែររបបជលសាស្ត្រក៏មានការប្រែប្រួល ដែលធ្វើប៉ះពាល់ដល់ការបង្កបង្កើនផលស្រូវនិងដំណាំផ្សេងៗរបស់ប្រជាជននៅតាមដងទន្លេ វាលទំនាបនិងមច្ឆជាតិ ។ភាពមិនប្រាកដប្រជានៃការប្រែប្រួលអាកាស ធាតុនៅពេលអនាគតនិងការមិនអាចព្យាករណ៍បានគឺមានតែការរួមគំនិតគ្នាខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងគ្រោះមហន្តរាយដោយផ្តើមចេញពីប្រជាជនម្នាក់ៗនិងគ្រួសារនីមួយៗចូលរួមក្នុងភាពជាម្ចាស់របស់មូលដ្ឋានសហគមន៍ដើម្បីការរស់ នៅដោយសុវត្ថិភាពនិងភាពធន់គ្រោះមហន្តរាយ។ជារួមការគ្រប់គ្រងគ្រោះមហន្តរាយតម្រូវឱ្យមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់និងភាពជាដៃគូក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយដើម្បីការពារប្រជាជននិងទ្រព្យសម្បត្តិ សុខភាពជីវភាពរស់ នៅក៏ដូចជាសមិទ្ធផលទាំងឡាយនៃការអភិវឌ្ឍជាដើម ។
នៅក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន ក៏បានអំណរគុណដល់ស្ថាប័នព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងស្ថាប័នរាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធ អង្គការជាតិនិងអន្តរជាតិប្រជា ជន សប្បុរសជនទាំងអស់ដែលបានចូលរួមឆ្លើយតបនៅពេលមានគ្រោះមហន្តរាយនិងការចូលរួមកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។
សម្តេចសង្ឃឹមថាការប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ និងបន្តដាស់ស្មារតីយើងទាំងអស់គ្នាចូលរួមកាត់បន្ថយហានិភ័យគ្រោះមហន្តរាយកាន់តែ សកម្មថែមទៀត ៕BR


