ខ្សែប្រយុទ្ធ អេឌិនសិន កាវ៉ានី (Edinson Cavani) អន្ទះសាចង់ស្តាស្មារតីឈ្នះត្រឡប់មកក្រុម មម៉េនឆេស្ទ័រ យូណាយធីត(Manchester United) វិញ បន្ទាប់ពីធ្វើការប្តេជ្ញាថា នឹងជួយក្រុមថ្មី របស់ខ្លួនលើកពានក្របខ័ណ្ឌព្រីមីញ៉េលីកនៅរដូវកាលនេះ។
កាវ៉ានី បានមកដល់ពហុកីឡដ្ឋាន Old Trafford ដោយឥតតម្លៃខ្លួនផ្ទេរនៅថ្ងៃចុងក្រោយនៃ រដូវកាលទិញដូរ បន្ទាប់ពីចាកចេញពីក្លឹបយក្សបារាំង PSG ហើយបានអះអាងថាក្នុងឋានៈជា ក្លឹបមួយក្នុងចំណោមក្លឹបធំបំផុតក្នុងពិភពលោកនោះ ក្រុម United គួរតែអាចលើកពានឆេម ពានលីក។
បើទោះបីជាមានស្ថិតិលើកពានជើងឯកក្របខណ្ឌកំពូលនេះ២០លើក ក៏ដោយ ក៏ក្រុម United ហាក់ដូចជាមានភាពត្រដាបត្រដួសប៉ុន្មានរដូវកាលកន្លងមក ហើយមកដល់ពេលនេះមានរយៈ ពេល៧ឆ្នាំមកហើយចាប់តាំងពីធ្វើបានជោគជ័យនៅរដូវកាលចុងក្រោយរបស់ខ្លួនក្រោមការដឹកនាំរបស់លោក អាឡិក ហ្វឺហ្គូសិន (Alex Ferguson) ។
ស្ថិតិល្អបំផុតរបស់ពួកគេតាំងពីពេលនោះ គឺជាជើងឯករងក្រោមការដឹកនាំរបស់លោក ចូសេ ម៉ូរីញ៉ូ (Jose Mourinho) កាលពីឆ្នាំ២០១៨ ហើយក្រុមនេះចាប់ផ្តើមមិនសូវបានល្អទេក្រោម ការដឹកនាំរបស់លោក អូឡេ ហ្គាន់ណា សូលស្យែរ (Ole Gunnar Solskjaer) បន្ទាប់ពីចាញ់ពីរ ប្រកួតក្នុងចំណោម៣ប្រកួតដំបូងរួមទាំងការប្រកួតចាញ់ក្រុម Tottenham Hotspur ៦-១ ។
កាវ៉ានី ដែលលើកពានជើងឯក៦លើកនៅបារាំង បាននិយាយថា “ខ្ញុំគិតថា កីឡាករដែលចង់ ប្រកួតប្រជែងតែងតែចង់លើកពាន”។
កីឡាកររូបនេះបន្តថា “អ្នកត្រូវធ្វើការងារសកម្ម ដូច្នេះអ្នកអាចផ្តល់តម្លៃដល់ខ្លួនឯងផងដែរ ហើយផ្នែកលើការលេងដ៏ល្អរបស់អ្នក អ្នកនឹងអាចទទួលបានលទ្ធផលល្អផងដែរ”។
បន្ទាប់ពីមកដល់អង់គ្លេស កីឡាករវ័យ៣៣ឆ្នាំរូបនេះកំពុងតែហ្វឹកហាត់តែម្នាក់ឯងក្រោម ការដាក់ខ្លួននៅដាច់ដោយឡែក ខណៈត្រៀមបង្ហាញមុខជាលើកដំបូង៕ ប្រែសម្រួល: ពិសិដ្ឋ
