Home កម្សាន្ត កញ្ញាឯក​រង Mi...

កញ្ញាឯក​រង Miss Grand Cambodia ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ធ្វើការ​លើស​កម្លាំង​

ដោយៈ បូ​រិ​ន​/​ភ្នំពេញ​៖ កញ្ញាឯក​រង Miss Grand Cambodia 2020 លឹម សុធាវី ហៅ “​លី​លី យ៉ា​កា​” បាន​ចូល​បន្ទប់សង្គ្រោះបន្ទាន់​ក្រោយ​សន្លប់​ធំ​មិនដឹង​ខ្លួន កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០​។

​កញ្ញា​រង​រូបនេះ​បាន​បាត់​មុខ​មិនឃើញ​នៅ​ជាមួយ​សមាជិក​ទាំង​បួន​នាក់​ផ្សេងទៀត ទៅតាម កម្មវិធី​សិល្បៈ​ដែល​កំណត់​នោះ​។​តែ​កន្លង​បាន​ប៉ុន្មាន​ថ្ងៃ​នាង​បាន​បង្ហោះ​រូបនាង​គេង​លើ​គ្រែពេទ្យ ទៅហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០​។

​កញ្ញាឯក​រង Miss Grand Cambodia 2020 រូបនេះ​បាន​រៀបរាប់ថា “​សូម​សូម​ស្វាគមន៍​ន័យ​កាល វិល​ត្រឡប់មក សារជាថ្មី​ម្ដងទៀត​? ។ ខ្ញុំ​មក​សាជាថ្មី ខ្ញុំ​នឹង​ធ្វើជា​មនុស្ស​ថ្មី ?​។ ខ្ញុំ​បាន​គេង​នៅ ក្នុង​បន្ទប់ ICU អស់​រយៈពេល​ពីរ​ថ្ងៃ ។​ខ្ញុំ​មិន​នឹកស្មានថា ខ្ញុំ​អាច​ផ្អាក ពី​ការ​គេង​ដ៏​យូរ​នេះ​បានទេ ? ហើយក៏​សុំទោស​បងប្អូន​នឹង​អ៊ី សុំទោស​ដែល​ខ្ញុំ​ធ្វើ​ឲ្យ​ទាំងអស់គ្នា​បារម្ភ​។ មិ​ត្ដ​មាន​ច្រើនណាស់ តែ​មិ​ត្ដ​ទាំង​គ្នា ល្អ​ដូច​បងប្អូន​ចឹ​ង​។ អរគុណ​ខ្លាំងណាស់​ដែល​ទេវតា មក​ឲ្យ​ស្គាល់​អ្នក​ទាំងអស់គ្នា​? ។​ខ្ញុំ​ស្គា​ល់ហើយ​ពាក្យ​ថា​បងប្អូន​ល្អ​? ហើយក៏​សុំទោស​ម៉ាក់​ប៉ា ដែល​កូន​ធ្វើ​ឲ្យ​អ្នក​ទាំងពីរ​បារម្ភ កូន​បាន​ត្រឹម​សរសេរ​ពាក្យ​ចុងក្រោយ​ទៅកាន់​លោក​ទាំងពីរ (​ឲ្យ​កូន​សុំទោស​កូន​ស្រលាញ់​ម៉ាក់ ប៉ា​ណាស់​)”​។

​កញ្ញា លឹម សុធាវី បាន​និយាយថា “​ចុងក្រោយ​នៅមាន​មនុស្ស​ម្នាក់​តែងតែ​សង្គ្រោះ និង​នៅក្បែរ ខ្ញុំ​គ្រប់​ដែល​ពិបាក​។ គេ​តែងតែ​ហៅ​ខ្ញុំ​ឲ្យ​ត្រឡប់មកវិញ ទាំង​ដែល​ខ្ញុំ​កំពុង​ដើរទៅ​ឋាន​មួយទៀត​។ គេ​នៅ​គេង​ជិត​ខ្ញុំ​គ្រប់​វិនាទី ។​គាត់​និយាយ​រក​ខ្ញុំ ហៅ​ខ្ញុំ ទាំង​ដឹងថា​ខ្ញុំ​មិនអាច​ឆ្លើយបាន​។ សុំទោស ដែល​តែងតែ​ធ្វើ​ឲ្យ​អ្នក​បារម្ភ​។ ប្រហែលជា​ខ្ញុំ​នៅមាន​កម្ម​ច្រើន​ហើយ ដែល​ត្រូវ​សង​គេ​បាន ជា​ទេវតា​មិន​ព្រមយក​ខ្ញុំ​ទៅ​សោះ ។​ម៉េច​បានជា​ហៅ​ខ្ញុំ​ទៅហើយ ឲ្យ​ត្រឡប់មកវិញ​ចឹ​ង ??? ចង់​ប្រាប់ថា​ស្រឡាញ់​អ្នក​ទាំងអស់គ្នា​ណាស់​។​”​។

​ប៉ុន្តែ​ប្រភពព័ត៌មាន​សិល្បៈ​ជុំវិញ Miss Grand Cambodia 2020 បានឱ្យដឹងថា កញ្ញាឯក​ទាំង​ប្រាំ រូប​ដែល កញ្ញា សេង រដ្ឋា​, កញ្ញា លឹម សុធាវី​, កញ្ញា ជីវ ជី​លី​, កញ្ញា វុ​ធ ធី​ដា​វីន​, កញ្ញា សា​រុំ ចន្ថា ត្រូវបាន​អ្នកដឹកនាំ​កម្មវិធី​នេះ​នាំ​ពួកនាង​ចេញមុខ​ចូលរួម​កម្មវិធី​សិល្បៈ​និង​កម្សាន្ត​ជាច្រើន​ហូរហែ តាំងពី​ប្រឡង​ចប់​មក ពោលគឺ​មិនបាន​សម្រាក​ឱ្យ​គ្រប់គ្រាន់​ឡើយ ។

​ទំនងជា​សម្បូរ​កម្មវិធី​ការងារ​សិល្បៈ​ជា​ហូរហែ​នាង​សម្រាក​គ្រប់គ្រាន់ ហើយ​គាប់​ជួន​កញ្ញា លឹម សុធាវី មានមុខ​របរ​បើក​ភោជនីយដ្ឋាន​ផ្ទាល់ខ្លួន​ផង​នោះ​អាច​បណ្តាល​ឱ្យកម្លាំង​ស្រុតចុះ​រហូត ដល់​សន្លប់​ធំ​ចូល​សង្គ្រោះ​បន្ទាប់​នៅ​មន្ទីរពេទ្យ​តែម្តង​។​

​សូមបញ្ជាក់ថា តារា​សម្តែង​ស្រី​កញ្ញា លី​លី យ៉ា​កា ជា​តារា​ស្រី​លេចធ្លោ​ក្នុងចំណោម​តារា​សិច​ស៊ី ជាច្រើន ហើយ​នាង​មាន​សមត្ថភាព​សម្តែង​ទាំង​តួ​កាច ឆ្នាស់ឆ្នើម​។ ក្នុង​ឆ្នាំ​២០១៩ នាង​តារា សម្តែង​ល្បី​ក្នុង​រឿង “​កាំបិត​មុខ​ពីរ​” របស់​ផលិតកម្ម​មហាហង្ស​ដែល​បាន​ចាក់​បញ្ចាំង​ទូរទស្សន៍ ភី​អិន​អិន​។​

​សូម​រំលឹក​ផងដែរ​ថា កញ្ញា លី​លី យ៉ា​កា ជា​តារា​ស្រី​ម្នាក់​ដែលមាន​ចិត្តសប្បុរស​តែងតែ​ជួយ​ក្នុង កិច្ចការ​សង្គម​។​កន្លងមក​នាង​ធ្លាប់​ល្បី​ព័ត៌មាន​ជួយ​សម្រាលកូន​ស្ត្រី​អនាថា​ដើរ​រើស​អេតចាយ​ម្នាក់​តាមផ្លូវ​ទាំង​កណ្តាលយប់ ធ្វើឱ្យ​មហាជន​ចាប់អារម្មណ៍​និង​សរសើរ​ចំពោះ​ទឹកចិត្ត​របស់​នាង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular