ទោះបីជាអ្នកចៀសវាងកាហ្វេអ៊ីន ហើយអ្នកឈប់មើល Facebook ឬ Instagram មួយម៉ោងមុន ពេលចូលគេងក៏ដោយ ក៏វាអាចមានពេលណាមួយដែលអ្នកមិនអាចគេងលក់បាន។
វេជ្ជបណ្ឌិត រូប៊ិន ណៃមេន ( Rubin Naiman) អ្នកជំនាញផ្នែកគេង និងសុបិន្ត និងជាសាស្ត្រាចារ្យ ជំនួយផ្នែកវេជ្ជសាស្ត្រនៅមជ្ឈមណ្ឌលអារីហ្សូណា មានប្រសាសន៍ថា “ដើម្បីឆ្លើយតបបញ្ហានេះ ដំបូងយើងត្រូវពិចារណាឡើងវិញនូវអ្វីដែលធ្វើឱ្យយើង “មិនអាចគេងលក់” ។
លោក វេជ្ជបណ្ឌិត បន្តថា វាជារឿងធម្មតាទេដែលអ្នកគេងនៅលើគ្រែរយៈពេល ១០ ឬ ២០ នាទី មុនពេលអ្នកគេងលក់។ ហើយការគេងលក់ជាប្រចាំក្នុងពេលមួយ ឬពីរនាទីក៏មិនមែនជាសញ្ញា នៃការគេងលក់ស្រួលនោះដែរ។ តាមពិត វាអាចជារោគសញ្ញានៃភាពងងុយគេងហួសប្រមាណ និងជាជំងឺនៃការគេងផងដែរ។
ដោយមានទស្សនវិស័យនោះក្នុងគំនិតយើងបានសួរអ្នកជំនាញផ្នែកការគេងដោយខ្លួនគាត់ផ្ទាល់ថា តើគាត់នឹងធ្វើអ្វីនៅពេលអ្នកមិនអាចគេងលក់?
កុំឆ្កួត កុំតូចចិត្ត កុំតឹងតែងពេក
នៅពេលដែលមានបញ្ហាក្នុងការគេង វាច្រើនតែដោយសារយើងមានគំនិតអ្វីមួយអំពីការងារ ឬកូនៗរបស់យើង។ អ្វីដែលសំខាន់បំផុតនោះ គឺយើងជៀសវាងការតូចចិត្ត ឬខកចិត្តពេលគេងមិនលក់ – ជាធម្មតា អ្វីដែលនៅក្នុងចិត្តយើង គឺសំខាន់។ នេះជាប្រសាសន៍របស់ លោកស្រី ជេននីហ្វ័ ម៉ាទិន ( Jennifer L. Martin) បណ្ឌិត សាស្ត្រាចារ្យរងផ្នែកឱសថមួយរូប។
បង្វែរអារម្មណ៍អ្នកដោយគំនិតបន្ធូរអារម្មណ៍
យើងកម្រមានបញ្ហាក្នុងការគេងលក់ណាស់។ ទោះយ៉ាងណាក៏ដោយ ក្នុងពេលណាមួយនោះ ប្រសិនបើយើងមានអ្វីមួយនៅក្នុងគំនិត យើងនឹងមិនអាចគេងលក់នោះទេ ព្រោះចិត្តគំនិតរបស់ យើង គឺធ្វើការហួសកម្រិតហើយ។ នៅពេលដែលយលងដឹងរឿងនេះ យើងគូរចាប់ផ្តើមគិត លើអ្វីដែលរីករាយ រូបភាពលំហែកាយ ឬវិស្សមកាលដែលយើងចូលចិត្តចំណាយជាមួយគ្រួសារ របស់យើង ។ នេះជាប្រសាសន៍របស់វេជ្ជបណ្ឌិត អ៊ីឡែន រូសេន (Ilene M. Rosen) ប្រធាន បណ្ឌិត សភាវេជ្ជសាស្ត្រនៃការគេងរបស់អាមេរិក និងជានាយកកម្មវិធីនៃសាកលវិទ្យាល័យ Pennsylvania។
ព្យាយាមធ្វើលំហាត់ដកដង្ហើម
ប្រសិនបើមានយប់ដែលយើងពិបាកគេងលក់ យើងនឹងអនុវត្តវិធីបន្ធូរអារម្មណ៍បែបសាមញ្ញមួយ ដែលហៅថាដង្ហើម diaphragmatic ។ ការដកដង្ហើមបែបនេះអាចត្រូវបានប្រើ នៅពេលដែល ខួរក្បាលដើរមួយគីឡូម៉ែត្រជាងក្នុងមួយនាទី ហើយអ្នកមានអារម្មណ៍ថារំខានហើយគេង មិនលក់។
យើងដកដង្ហើមចូលយឺតៗ និងជ្រៅៗ ហើយចាប់រាប់ពីលេខ ១, ២, ៣, ៤ ហើយបន្ទាប់មកដក ដង្ហើមចេញយឺតៗ រាប់ចំនួន ៥, ៦, ៧, ៨។ ជាមួយនឹងការអនុវត្តនេះ វាអាចជួយបន្ធូរអារម្មណ៍អ្នក ហើយអ្នកនឹងឆាប់គេងលក់។ នេះជាប្រសាសន៍របស់លោក ម៉ាក មួបាស ( Mark Muehlbach) បណ្ឌិត និងជានាយកនៅគ្លីនិក និងមជ្ឈមណ្ឌលគេងមិនលក់នៅគ្លីនិកក្លេតុន (Clayton Sleep Institute Clinics)៕ ដោយៈ health.com.kh
