​តុលាការ​ឃុំខ្លួន​ថៅកែ​ហាង​នំ​ប៉ាវ​ដែល​ប្រើ​ហិង្សា​លើ​កម្មករ​បណ្តាលឱ្យ​រង​របួសធ្ងន់

69
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​ថៅកែ​ហាង​នំ​ប៉ាវ​ម្នាក់ ដែល​យក​កាំបិតប៉័ងតោ​ទះ​ក្បាល​កម្មករ​របស់ខ្លួន បណ្តាល​រងរបួស​ធ្ងន់​និង​ចាក់សោរ​បង្ខាំង​ក្នុង​បន្ទប់​ថែមទៀត​នោះបាន​ត្រូវ​លោក​កុល​កំពូល​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​ព្រឹក​រសៀល​ទី​១៣​ខែតុលា​ឆ្នាំ​២០២០​។​


​ថៅកែ​ហាង​នំ​ប៉ាវ​រូបនេះ ឈ្មោះ សៀវ ទី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​២៤០+២៤២ ផ្លូវ​លេខ​១១ ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​ចំណែក​ជនរងគ្រោះ​ឈ្មោះ លី សុខ​ខេង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំមាន​ទីលំនៅ​ផ្ទះជួល​ផ្លូវ​បេតុង ក្រុម ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​មុខរបរ​កម្មក​រដឹក​នំ​ប៉ាវ ។

​គួររំលឹកថា អំពើហិង្សា​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦៖៣០​នាទី ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ នៅក្នុង​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​
​សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ​បានបញ្ជាក់ ថា នៅ​មុនពេល​កើតហេតុ កាលពី​ទៀបភ្លឺ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ចេញពី​ផ្ទះជួល​របស់ខ្លួន ទៅធ្វើ​ការ​ជា​កម្មករ ដឹក​នំ​ប៉ាវ​នៅផ្ទះ​ថៅកែ​ឈ្មោះ សៀវ ទី ដូច​សព្វដង ដោយ​ថៅកែ​បាន​ប្រើ​អោយ​ជនរងគ្រោះ យកនំ​ប៉ាវ​ចំនួន​២៦​កេស​ដាក់​លើ​រ៉ឺម៉ក ដើម្បី​ដឹក​អោយ​ភ្ញៀវ​នៅ​ផ្លូវជាតិ​លេខ​៣ ផ្លូវ​លេខ​៤១ និង ផ្លូវជាតិ​លេខ​៤ ជាមួយ​គាត់ ។​

​លុះ​ពេល​ត្រឡប់មក​ដល់ផ្ទះ​វិញ នៅវេលា​ម៉ោង​៣៖២០​នាទី​រសៀល ថ្ងៃខែ​ឆ្នាំ​ដដែល ថៅកែ បាន​ហៅ​ជនរងគ្រោះ​ចូលក្នុង​ផ្ទះ​កន្លែង​តុ​គិតលុយ​រួច​ថៅកែ​បាន​យក​បញ្ជី​ដែល​ភ្ញៀវ​ជំពាក់​មក​សួរ​ជនរងគ្រោះ ហើយ​ថៅកែ​បាន​និយាយថា ភ្ញៀវ​នៅ​ថ្នល់ទទឹង​ជំពាក់​៤​កេស តែ​ជនរងគ្រោះ​និយាយថា ភ្ញៀវ​នៅ​ថ្នល់ទទឹង​ជំពាក់​តែ​៣​កេស​ទេ ។​


​គ្រាន់តែ​សម្តី​បែបនេះ​សោះ​ស្រាប់តែ​ថៅកែ​និយាយថា​«​ជនរងគ្រោះ​និយាយ​ឈ្លើយ​បង្ក​ជា​ទំនាស់​ពាក្យសម្តី ទើប​ថៅកែ​ដើរ​ទៅយក​សោរ​ចាក់​ទ្វារផ្ទះ រួច​ក៏​ដើរទៅ​ផ្ទះបាយ យក​កាំបិតប៉័ងតោ កាន់​នៅ​នឹង​ដៃ​ខាងស្តាំ ដើរ​សំដៅ​មក​ជនរងគ្រោះ រួច​ធាក់​ផង ច្រចា​ច់ក ផង និង យក​កាំបិតប៉័ងតោ មក​ទះ​មុខ​របស់​ជនរងគ្រោះ​៤​ទៅ​៥​កាំបិត ទៀតផង ។ ប៉ុន្តែ​ជនរងគ្រោះ​យកដៃ​រង ហើយ​ថៅកែ​ក៏​ដើរទៅ​អង្គុយ នៅ​តុ​វិញ រួច​គាត់​ក៏បាន​ស្រែក​សម្លុត​អោយ​ជនរងគ្រោះ ទៅ​អង្គុយ​លើ​គ្រែ ។​


​ពេលនោះ​ថៅកែ​បាន​យក​ឧបករណ៍​ផ្តាច់​បារី​គប់​មកលើ​កម្មក​រ​ចំ​ដៃ​ខាងឆ្វេង​ហើយ​គាត់​ក៏​ងើប​ឡើងកាន់​កាំបិតប៉័ងតោ មក​ទះ និង​កាប់​ក្បាល​ជនរងគ្រោះ បណ្តាល​បែកក្បាល​ផ្នែក​ខាងមុខ ប៉ោង​ក្បាល ផ្នែក​ខាងក្រោយ​និង​ហើម​លើ​ខ្នងដៃ​ខាងស្តាំ​និង​ប្រអប់ដៃ​ទាំងសងខាង​ថែមទាំង​ឃុំ​ជនរងគ្រោះ​នៅក្នុង​ផ្ទះ ទៀតផង ។


​លុះដល់​វេលា​ម៉ោង​៤៖១០​នាទី​រសៀល​ទើប​ថៅកែ​ហាង​នំ​ប៉ាវ​បាន​ចាក់សោរ​ឱ្យ​ជនរងគ្រោះ​ចេញពីផ្ទះ​ហើយ​ជនរងគ្រោះ​ក៏​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលដ​ង្កោ តែម្តង ។ បន្ទាប់មក សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ។​
​ពាក់ព័ន្ធ​បញ្ហា​នេះ លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល​ខ​ណ្ឌ​ដង្កោ ធ្លាប់បាន​បញ្ជាក់ប្រាប់​អ្នក​សារ​ព៍ត​មាន នៅ​ព្រលប់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ ថា «​រឿងនេះ​ខាង​ជនសង្ស័យ​និង​ជនរងគ្រោះ​បាន​សម្របសម្រួល​គ្នា​ចប់​ហើយ​»៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម