ដោយគូលែន/សៀមរាប:នារីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណ:ពេលដែលជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមហើយត្រូវបានរថយន្តសាំយ៉ុងដែលមិនស្គាល់អត្តសញ្ញាណអ្នកបើកបរបុកចំពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ក្រោយពីកើតហេតុរថយន្តបង្ករបានបើករត់គេចខ្លួនបាត់ស្រមោល។ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី១៣ខែតុលាឆ្នាំ២០២០ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកបាសាទបាគង ខេត្តសៀមរាប។

លោកសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បាននិយាយថា
ករណីគ្រោះថ្នាក់ចរាចណ៍ខាងលើនេះបង្ករឡើងដោយរថយន្តម៉ាកសាំយ៉ុងមិនស្គាល់អត្តសញ្ញាណនិងស្លាកលេខ បានបើកបរពីទិសកើតទៅទិសលិច។ចំណែក ម៉ូតូម៉ាកហុងដាដ្រីម សេរីឆ្នាំ ២០២០ មានស្លាកលេខ សៀមរាប ១AH ១១១៣ ពណ៌ខ្មៅ ដែលបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា។

លោកបានបន្តថាលុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបង្ករបានបុកជាមួយម៉ូតូយ៉ាងពេញទំហឹង បណ្តាលអោយជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ជនរងគ្រោះមានឈ្មោះ ហ៊ុន ឆាយ ភេទស្រីអាយុ ២៩ឆ្នាំ មានទីលំនៅភូមិជីគៀក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងហើយបានប្រគល់សពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែករថយន្តបង្ករត្រូវបានសមត្ថកិច្ចថាកំពុងស្រាវជ្រាវរកអត្តសញ្ញាណដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕S/
រូបភាព:រថយន្តសាំយ៉ុងបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមស្លាប់ម្នាក់រថយន្តបង្ករបានបើករត់គេចខ្លួនបាត់៕រូបថតសមត្ថកិច្ច