​ស្ពានឈើ​ព្រះ​ពន្លា​បាន​បាក់​រលំ​ស្រុត​ចូល​ស្ទឹង​សិរីសោភ័ណ​ដោយសារ​ទឹកជំនន់​

127
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​ស្ពានឈើ​ព្រះ​ពន្លា​បាន​បាក់​រលំ​ស្រុត​ចូល​ស្តឹង​សិរីសោភ័ណ​ដោយសារ​ទឹកជំនន់​កាលពី​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​១៣ ខែតុលា ឆ្នាំ​២០២០ ។​

​ប្រភពព័ត៌មាន​ពី​ពលរដ្ឋ​រស់នៅ​ក្បាលស្ពាន​ត្រើយ​ខាងកើត​និង​ត្រើយ​ខាងលិច​ស្ពាន​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​១៣​ខែតុលា​ឆ្នាំ​២០២០​ថា​៖​ស្ពានឈើ​ប្រវែង​ជិត​១០០​ម៉ែត្រ​ដែល​សាងសង់ឡើង​កាលពី​ឆ្នាំ​១៩៩៤​។​ជា​ព្រះរាជ​អំណោយ​របស់​សម្តេច​ក្រុមព្រះ​នរោត្តម​រណ​ឬ​ទ្ធ​ដែល​ចាស់​ទ្រុឌទ្រោម​យ៉ាងខ្លាំង​និង​បិទ​លែងអោយ​ឆ្លងកាត់​យានយន្ត​រាប់ទាំង​ម៉ូតូ​នោះ​ទីបំផុត​ទឹកជំនន់​ទាញ​បំបាក់​ស្ត្រ​ត​ចុះ​លិច​ក្នុង​ទឹកស្ទឹង​សិរីសោភ័ណ​ហើយ​។​

​ស្ពាន​នេះ​ស្ថិតនៅ​ក្នុងភូមិ​៣​និង​ភូមិ​ព្រៃ​ឬ​ស្សី​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​កន្លងមក​ពលរដ្ឋ​បាន​អង្វរករ​សុំអោយ​មានការ​ជួសជុល​តែ​ត្រូវ​អាជ្ញា​ធរមាន​សមត្ថកិច្ច​រើសអើង​មិន​ជួសជុល​នោះទេ ។ ម្យ៉ាង​ដោយសារ​វា​ទ្រុធ​ទ្រោម​ពេក ទោះ​ជួសជុល​ក៏​នៅតែ​ប្រើ​មិនបាន មិន​ធានា ហើយ​ជួសជុល​ក៏​សឹង​ប្រហែល​នឹង​សង់​ថ្មី​ដែរ ។​

​ជាងនេះទៅទៀត​នៅ​ខាងជើង​នោះ​ជាង​៣០០​ម៉ែត្រ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ក៏បាន​សាងសង់​ស្ពានថ្ម​ថ្មី​ជា​អំណោយ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ហើយ​ដែរ ។លើសពីនេះ ពលរដ្ឋ​រស់នៅ​ភូមិ​ព្រៃ​ឬ​ស្សី​និង​ភូមិ​ព្រះ​ពន្លា​សង្កាត់​ព្រះ​ពន្លា ក៏​ដូច​ពលរដ្ឋ​នៅ​កោះ​ពង​សត្វ នា​ខាងកើត​នោះ ក៏​ងាយស្រួល​ធ្វើដំណើរ​តាមផ្លូវ​បេតុង​ភ្ជាប់​ពី​ស្ពានថ្ម​ថ្មី​ផង​និង​អាចធ្វើ​ដំណើរ តាមផ្លូវ​បេតុង អមដោយ​បង្គោល​បំភ្លឺ​ផ្លូវ​ផងដែរ​ពី​ល្បា​ល​ស្ពាន​សែ​សិន​នៃ​ផ្លូវជាតិ​លេខ​៥ ៕S/

​រូបថត ៖ ស្ពាន​ឈេ​ី​ព្រះ​ពន្លា​បាន​បាក់​រលំ​ស្រុត​ចូល​ស្តឹង​សិរិ​សោភ័ណ​ដោយសារ​ទឹកជំនន់ (​រូប​៖ ប​.​ជ័យ​) រូបថត ៖ ស្ពាន​ឈេ​ី​ព្រះ​ពន្លា​បាន​បាក់​រលំ​ស្រុត​ចូល​ស្តឹង​សិរិ​សោភ័ណ​ដោយសារ​ទឹកជំនន់ (​រូប​៖ ប​.​ជ័យ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម