យុវជនម្នាក់បានស្លាប់ ក្រោយពីត្រូវរថយន្តបុកពេលកំពុងជិះម៉ូតូ

ដោយៈបូកគោ/កំពតៈ យុវជនម្នាក់ បានស្លាប់ បន្ទាប់ពីត្រូវរថយន្តបុក ពេលកំពុងជិះម៉ូតូ ក្នុងទិសដៅបញ្ច្រាសទិសគ្នា កាលពីវេលាម៉ោង ១ និង១៥នាទី រសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅលើដងផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ១០៣-១០៤ស្ថិតក្នុងភូមិដំណាក់ទ្រព្យ ខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ អ្នកបើកបររថយន្ត បានគេចខ្លួនបាត់។

នគរបាលចរាចរណ៍ នៃអធិការដ្ឋានស្រុកឈូក បានប្រាប់ឱ្យដឹងថាៈ យុវជនដែលបាត់ បង់ជីវិត ឈ្មោះ យាន អាយុ១៨ឆ្នាំ មានលំនៅ នៅភូមិត្រពាំងចែង ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។

ប្រភពដដែល បានរៀបរាប់ថា មុនកើតហេតុ គេឃើញយុវជនរងគ្រោះ បើកម៉ូតូម៉ាក អិចសិនទ័រ ពណ៌លឿង គ្មានស្លាកលេខ ក្នុងទិសដៅពីខាងលិច ទៅខាងកើត។ ស្របពេលនោះ ក៏មានរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតា វីហ្គោ ពាក់ស្លាកលេខ ភ្នំពេញ 2w -9406 មកពីមុខ រួចបុកពេញទំហឹង បណ្តាលឱ្យម៉ូតូដួលខ្ទាត ថយក្រោយអូសជាច្រើនម៉ែត្រ។

សមត្ថកិច្ច បានបន្តថា ភ្លាមៗ អ្នកបើកបរ ក៏បើកទ្វាររត់គេចបាត់ ដោយបន្សល់ទុករថយន្ត នៅនឹងកន្លែងកើតហេតុ។ លុះអ្នកដំណើរចូលទៅជួយ ស្រាប់តែឃើញ ភាគីខាងម៉ូតូ បាត់បង់ជីវិតទៅហើយ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular