ដោយ:វិបុល/ភ្នំពេញ ៖ ក្នុងរយៈពេលឆាប់ៗដ៏ខ្លីខាងមុខនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេ អឹម ខេ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេលើវិសាលភាពប្រតិបត្តិការ នឹងប្រកាសដាក់ឲ្យប្រើប្រាស់សេវាកម្មទូទាត់ AMK PAY ដើម្បីសម្រួលភាពងាយស្រួល លឿនរហ័ស និងសុវត្ថិភាពខ្ពស់ ដល់អតិថិជនរបស់ខ្លួន តាមរយៈ QR Code។
សេវាកម្មទូទាត់ AMK PAY គឹជាបន្ថែមនូវមុខងារថ្មីមួយទៀត ដើម្បីឲ្យអតិថិជន ក៏ដូចជាអ្នកប្រើប្រាស់ ជាពិសេសគឺម្ចាស់អាជីវកម្ម អាចធ្វើការទូទាត់ជាមួយអតិថិជនរបស់គាត់កាន់តែមានភាពងាយស្រួលជាងមុន ដោយមិនបាច់ប្រើសាច់ប្រាក់ ចំណេញពេលវេលា សុវត្ថិភាពខ្ពស់ និងកាត់បន្ថយហានិភ័យផ្សេងៗ។សម្រាប់ការដាក់ឬដកប្រាក់ ពួកគាត់ក៏អាចធ្វើប្រតិបត្តិការជាមួយបណ្តាញប្រតិបត្តិការ អេ អឹម ខេ ទូទាំងប្រទេស ដែលមានដូចជា៖ ម៉ាស៊ីនដក-ដាក់ប្រាក់ ការិយាល័យ និងភ្នាក់ងារ អេ អឹម ខេ ជាង៥០០០កន្លែង។ ពិសេសទៀតនោះ ទំាងម្ចាស់អាជីវកម្ម និងអតិថិជន ក៏អាចប្រើប្រាស់កម្មវិធីធនាគារចល័ត អេ អឹម ខេ ដើម្បីធ្វើការទូទាត់វិក្កយបត្រទឹក-ភ្លើង សំរាម វេរប្រាក់ បង់កម្ចី បញ្ចូលលុយទូរស័ព្ទ និងសេហិរញ្ញវត្ថុផ្សេងៗទៀត។
ការបង្កើតឲ្យមានសេវាទូទាត់តាមរយៈ QR Code ជាពិសេស អេ អឹម ខេ ជាសមាជិកបាគង ព្រោះ អេ អឹម ខេ ចង់ឲ្យអតិថិជនរបស់ខ្លួនទទួលបានបទពិសោធន៍ថ្មីនូវសេវាទូទាត់ សេវាផ្ទេរប្រាក់ និសេវាហិរញ្ញវត្ថុផ្សេងៗទៀត ប្រកបដោយភាពងាយស្រួល លឿនរហ័ស និងសុវត្ថិភាព ក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។
រងចំាបទពិសោធន៍ថ្មីមួយទៀតដែល អេ អឹម ខេ នឹងផ្តល់ឲ្យអតិថិជនរបស់ខ្លួនដើម្បីជីវភាពងាយស្រួល និងទាន់សម័យ៕/b