​ស្រុក​សំពៅ​លូន​១​គ្រួសារ​មាន​គ្មា​៧​នាក់​ពុល​ដំឡូង​មី​ស្លាប់​កុមារី​ម្នាក់​

75
ចែករម្លែក

ដោ​យះ​គ្រញូង​/​បាត់ដំបង​៖​កាលពី​ល្ងាច​ថ្ងៃទី​១២​ខែតុលា​ឆ្នាំ​២០២០​នៅ​ចំណុច​សាលាបឋមសិក្សា​អូរ​ទឹក​វិល​ស្ថិត​ក្នុងភូមិ​អូរ​ដាច់​ឃុំ​ជ្រៃ​សីមា​ស្រុក​សំពៅ​លូន​មាន​ករណី​ពុល​ដំឡូង​មី​មួយ​គ្រួសារ​មាន​សមាជិក​ចំនួន​៧​នាក់​។​

ក្នុងនោះ​មាន​ឪពុកម្តាយ​និង​កូនប្រុស​ស្រី​៥​នាក់​តែ​បាន​ស្លាប់​កូនស្រី​ម្នាក់​ឈ្មោះ​ឆាំ​ណាន​អាយុ​៤​ឆ្នាំ​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ត្រាវ​ជូ​វេលា​ម៉ោង​៣​ទៀបភ្លឺ​ទើប​ដាច់ខ្យល់​ស្លាប់​។​ចំណែក​ឪពុកម្តាយ​និង​បងៗ​៤​នាក់​ទៀត​របួសស្រាល​អាច​ជួយសង្គ្រោះ​ទាន់​។​សព​កូនស្រី​ប្រគល​ឲ្យ​សាច់ញាតិ​យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/

​ ​ ​រូប​ថ​តះ​សព​ក្មេងស្រី​អាយុ​៤​ឆ្នាំ​ពុល​ដំឡូង​មី​

ទីតាំងផ្សាយពាណិជ្ជកម្ម