ទឹកជំនន់​វាយលុក : ១៦០០​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​

256
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ទណ្ឌិត ពិរុទ្ធ នៅក្នុង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ចំនួន ១៦០០​នាក់ ត្រូវបាន​ជម្លៀស​ទៅកាន់​ពន្ធនាគារ​ខេត្ត​ផ្សេងៗ​ដោយសារ​ទទួលរង​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ពី​ជំនន់​ទឹកភ្លៀង ដែល​បាន​វាយបំបាក់​ជញ្ជាំង​ពន្ធនាគារ​ប្រមាណ​១០០​ម៉ែត្រ​ធ្វើឱ្យ​ទឹក​ហូរ​បុក​ចូល​ពន្ធនាគារ​យ៉ាងគំហុក​។​ពួកគេ​បាន​បញ្ជូនទៅ​ដាក់​នៅ​ពន្ធនាគារ​ខេត្តសៀមរាប បាត់ដំបង និង​ខេត្តកំពង់ធំ​។

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ(រូបឯកសារ)

លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​រស្មី​កម្ពុជា​ល្ងាច​ថ្ងៃទី​១៣ ខែតុលា ថា ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​បាន​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​។​អាជ្ញាធរ​បាន​ជម្លៀស​ទៅកាន់​ពន្ធនាគារ​ខេត្តសៀមរាប​ចំនួន​ជាង ៨០០​នាក់ និង​បញ្ជូនទៅ​ពន្ធនាគារ​ខេត្តកំពង់ធំ​ចំនួន ២០០​នាក់​។​នៅសល់​ប៉ុន្មាន​ទៀត នឹង​បញ្ជូនទៅ​ពន្ធនាគារ​ខេត្ត​ផ្សេងទៀត គឺ​ទៅតាម​គោលដៅ​ដែល​ថ្នាក់ដឹកនាំ​បានកំណត់ នៅ​ថ្ងៃទី​១៤ ខែតុលា ស្អែក​នេះ ។​

​សូមជម្រាបថា​ពន្ធនាគា​រ​ខេត្ដ​បន្ទាយមានជ័យ​កាលពី​ថ្ងៃទី​១០​ខែតុលា​បាន​រង​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ពី​ជំនន់​ទឹកភ្លៀង ដែល​បាន​វាយបំបាក់​ជញ្ជាំង​ពន្ធនាគារ​ប្រមាណ ១០០​ម៉ែត្រ ធ្វើឱ្យ​ទឹក​ហូរ​បុក​ចូល​ពន្ធនាគារ​យ៉ាងខ្លាំង ។​
​មន្ដ្រី​ពន្ធនាគារ​ខេត្ដ​បន្ទាយមានជ័យ​បានឱ្យដឹងថា ក្រោយពី​មាន​បញ្ហា​នេះ​កើតឡើង​អ្នកទោស​ដែល កំពុង​ជាប់​ឃុំឃាំង ជាង​៨០០​នាក់ ត្រូវបាន​កម្លាំង​នគរបាល​កម្លាំង អាវុធហត្ថ ដឹក​ជម្លៀស ទៅ​ឃុំខ្លួន​ជា​បណ្ដោះ អាសន្ន​នៅ​ពន្ធនាគារ ខេត្ដ​សៀមរាប និង​ខេត្ត បាត់ដំបង​។​

ទណ្ឌិត ពិរុទ្ធ នៅក្នុង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ចំនួន ១៦០០​នាក់ ត្រូវបាន​ជម្លៀស​ទៅកាន់​ពន្ធនាគារ​ខេត្ត​ផ្សេងៗ​ដោយសារ​ទទួលរង​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ពី​ជំនន់​ទឹកភ្លៀង

បើតាម​មន្ដ្រី ពន្ធនាគារ ជា​ជំហាន ដំបូង អ្នកទោស ស្រី និង​កុមារ ត្រូវបាន ជម្លៀស មុន គេ ។​បន្ទាប់ មក នឹង ជម្លៀស អ្នកទោស ផ្សេងទៀត​តាម​ក្រោយ ។​រហូត មកដល់ វេលា ម៉ោង ប្រមាណ​៥ ល្ងាច​ថ្ងៃ ដដែល នេះ​ការជម្លៀស អ្នកទោស ចេញ ពី​ពន្ធនាគារ ខេត្ត បន្ទាយ មានជ័យ មិន ទាន់​ត្រូវ បានបញ្ចប់ នៅឡើយ ទេ​ខណៈ​អ្នក ទោស ដែលមាន អាទិភាព ត្រូវ ដឹកនាំ តាម អូប័រ និង​អ្នកទោស បុរស​ផ្សេង ទៀត ត្រូវដាក់​ខ្នោះ ឲ្យ​ដើរ​ជា​ជួរ ៗ​ម្តង​១០០ នាក់ ​៕​សរន​

ទណ្ឌិត ពិរុទ្ធ នៅក្នុង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ចំនួន ១៦០០​នាក់ ត្រូវបាន​ជម្លៀស​ទៅកាន់​ពន្ធនាគារ​ខេត្ត​ផ្សេងៗ​ដោយសារ​ទទួលរង​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ពី​ជំនន់​ទឹកភ្លៀង
ទណ្ឌិត ពិរុទ្ធ នៅក្នុង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ចំនួន ១៦០០​នាក់ ត្រូវបាន​ជម្លៀស​ទៅកាន់​ពន្ធនាគារ​ខេត្ត​ផ្សេងៗ​ដោយសារ​ទទួលរង​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ពី​ជំនន់​ទឹកភ្លៀង
ទណ្ឌិត ពិរុទ្ធ នៅក្នុង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ចំនួន ១៦០០​នាក់ ត្រូវបាន​ជម្លៀស​ទៅកាន់​ពន្ធនាគារ​ខេត្ត​ផ្សេងៗ​ដោយសារ​ទទួលរង​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ពី​ជំនន់​ទឹកភ្លៀង


ទីតាំងផ្សាយពាណិជ្ជកម្ម