Home ព័ត៌មានជាតិ សង្គម ក្រុមហ៊ុន រ៉ូ...

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឈ្នះពានរង្វាន់ និយោជិកល្អ ជាងគេបំផុត ប្រចាំទ្វីបអាស៊ី

ដោយ៖ដេប៉ូ/ភ្នំពេញ៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ICT ដែលមាន Cellcard, Ezecom និង Wing មានកិត្តិយស ទទួលបាន ​ពានរង្វាន់ និយោជិកល្អ ជាងគេបំផុត ប្រចាំទ្វីបអាស៊ី ២០២០ (Asia’s Best Employer Brand awards 2020 ) ។

ការទទួលរង្វាន់នេះបន្ទាប់ពីការប្រកាសនៅក្នុងព្រឹត្តិការណ៍ World HRD Congress នាថ្ងៃសៅរ៍ ទី ១០ ខែតុលា ឆ្នាំ ២០២០ កន្លងទៅថ្មីៗកន្លងមក។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ និយោជិកប្រចាំទ្វីបអាស៊ី របស់ World HRD Congress លើកទី ១ ត្រូវបានប្រារព្ធធ្វើឡើង នៅក្នុងឆ្នាំ ២០១០។សម្រាប់កម្មវិធីប្រគល់ ពានរង្វាន់នាឆ្នាំនេះដែរត្រូវបានគេរៀបចំឡើងតាមប្រព័ន្ធអនឡាញ ដោយសារតែជំងឺកូវីដ ១៩។ World HRD Congress គឺជាអង្គការឯករាជ្យ មិនសំដៅប្រាក់ចំណេញ ដែលមានគោលបំណង ជួយធ្វើឱ្យ “ការងារ និងជីវិតការងារកាន់តែ មានភាពប្រសើរឡើង” ។

បន្ទាប់ពី ទទួលពានរង្វាន់ទាំង៤នេះ អ្នកឧកញ៉ា គិត ម៉េងបានឱ្យដឹងថា៖ “ខ្ញុំសូមចូលរួមអបអរសាទរ ដល់ថ្នាក់ដឹកនាំទាំងអស់ នៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់យើង ចំពោះការបំពេញ ជាគម្រូដ៏ល្អ ប្រកបដោយភាពខ្លាំង រឹងមាំ និងមានគំនិតច្នៃប្រឌិតខ្ពស់ នៅក្នុងអំឡុងពេលនេះ។ បើទោះបីជាមាន ការរីករាលដាល នៃជម្ងឺរាតត្បាតយ៉ាងណាក៏ដោយ ប៉ុន្តែយើងនៅតែរក្សាគោលជំហរយ៉ាងរឹងមាំ ក្នុងការសម្រេចឱ្យបាន នូវចក្ខុវិស័យ តែមួយរបស់យើង។

អ្នកឧកញ៉ា គិត ម៉េង បានបន្ថែមឱ្យដឹងថា៖ “យើងអាចប្រមូលផ្តុំនូវកម្លាំង ក្រុមការងាររបស់យើង ដើម្បីឈានទៅសម្រេច លទ្ធផលបានហួសពីការរំពឹងទុក តាមរយៈការផ្តល់ជូននូវសេវាកម្ម ប្រកបដោយភាព ច្នៃប្រឌិតខ្ពស់ ការបង្កើតផលិតផលថ្មីៗ និងការស្វែងរក នូវមធ្យោបាយថ្មីៗ ដើម្បីគាំទ្រ ដល់អតិថិជន ក៏ដូចជាជួយដល់ ជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ពួកគាត់ ពីព្រោះពួកយើង យកចិត្តទុកដាក់ និងយល់នូវទុក្ខលំបាក ដែលមនុស្សជាច្រើនគ្នា កំពុងប្រឈមជាមួយ ក្នុងពេលបច្ចុប្បន្ននេះ។ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធ Cellcard, Ezecom និង Wing ពិតជាមានមោទនភាពបំផុត ដែលបានបម្រើពលរដ្ឋខ្មែរ និងក្លាយជាផ្នែកមួយ នៃការជួយប្រទេសកម្ពុជា ឱ្យងើបឡើងវិញផងដែរ៕dp

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular