“​បណ្ណាល័យ​សម្តេចម៉ែ​” គឺជា​ឃ្លាំង​ឯកសារ​ប្រវត្តិសាស្ត្រ​មួយ ដែល​មិនអាច​កាត់ថ្លៃ​បាន​

547
ចែករម្លែក

ដោយៈ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​/​ភ្នំពេញៈ​​ថ្ងៃនេះ ខ្ញុំ ហ៊ុល ថុ​ន​ណាក់ និង​ប្អូនប្រុស លឹម ជ័យ​ទ​ត្ត មាន​សេចក្តីសោមនស្ស​រីករាយ ដែល​លោកពូ ឆាំង យុ និង​លោក​បណ្ឌិត ហូ​លី​យ៉ូ បានផ្តល់​កិត្តិយស​ឲ្យ​យើងខ្ញុំ​ទាំងពីរ​រូប​មក​ទស្សនា “​បណ្ណាល័យ​សម្តេចម៉ែ​” ជាមួយនឹង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​។​
“​បណ្ណាល័យ​សម្តេចម៉ែ​” គឺជា​ឃ្លាំង​ឯកសារ​ប្រវត្តិសាស្ត្រ​មួយ ដែល​មិនអាច​កាត់ថ្លៃ​បាន សម្រាប់​កុលបុត្រ កុលធីតា​ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​និង​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា ជាពិសេស​មន្ត្រីការទូត​វ័យក្មេង​ដូចជា​យើងខ្ញុំ​។
​ខ្ញុំ​ជឿជាក់ថា បណ្ណាល័យ​នេះ​នឹង​បម្រើ​ផលប្រយោជន៍​ជាតិ​និង​អន្តរជាតិ​ក្នុងការ​ស្វែងយល់​ពី​ឫសគល់​នៃ​សង្គ្រាម​និង​សន្តិភាព ដែល​ប្រទេស​តូច​ដូច​កម្ពុជា​បាន​ឆ្លងកាត់​យ៉ាង​លំបាក​រហូត​ទទួលបាន​សន្តិភាព​ពេញលេញ​រហូតដល់​មាន​ពេល​ប្រមូល​ឯកសារ​មកពី​គ្រប់​ទីកន្លែង មក​តម្កល់​ក្នុង​ទីនេះ​។ លើសពីនេះទៅទៀត ការរៀបចំ​បណ្ណាល័យ​ដ៏​មាន​សោភ័ណភាព​នេះ បានមកពី​ការចំណាយ​គំនិត​យ៉ាង​ដិតដល់​របស់​លោកពូ ឆាំង យុ ហាក់​ប្រកបដោយ​អារម្មណ៍​ជ្រះថ្លា​ពេល​ចូល​មកដល់ ពេល​ចូលមក​អាន និង​មក​ពិភាក្សាគ្នា​។ វា​ឆ្លុះបញ្ចាំង​ពី​គំនិត​ឆ្នៃប្រឌិត​លក្ខណៈ​បុរាណ​និង​សម័យ​ទំនើប​បញ្ចូល​គ្នា ដែល​អាច​និយាយថា “​ខ្ញុំ​ស្រឡាញ់​ទីនេះ​”​។​
​ជាថ្មី​ម្តងទៀត ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​លោកពូ ដែល​ទទួល​ស្វាគមន៍​យើងខ្ញុំ​និង​សូម​ប្រសិទ្ធិ​ពរជ័យ​ដល់​លោកពូ និង​លោក​បណ្ឌិត សូម​សមប្រកប​តែ​សុខ​ភាពល្អ និង​ជោគជ័យ​រាល់​ភារកិច្ច​ទាំង​បច្ចុប្បន្ន និង​អនាគត​។ ពី​ក្មួយ ថុ​ន​ណាក់​។​”។

កញ្ញា​ហ៊ុល​ថុ​ន​ណាក់​អតីត​លេខា​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​​ចារ​នៅលើ​សៀវភៅ​ក្រាំងមាស​របស់ “​បណ្ណាល័យ​សម្តេចម៉ែ​” ក្នុងអំឡុង​ទស្សនកិច្ច​របស់ខ្លួន​ដើម្បី​បង្ហាញ​អំពី​ការគាំទ្រ​ចំពោះ “​បណ្ណាល័យ​សម្តេចម៉ែ​” នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុ​ជានា​រសៀល​ថ្ងៃទី​១៣ ខែតុលា​នេះ​។​


​ខាងលើនេះ​គឺជា​ចំណារ​អនុស្សាវរីយ៍​របស់​កញ្ញា​ហ៊ុល​ថុ​ន​ណាក់​អតីត​លេខា​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​ដែល​បាន​ចារ​នៅលើ​សៀវភៅ​ក្រាំងមាស​របស់ “​បណ្ណាល័យ​សម្តេចម៉ែ​” ក្នុងអំឡុង​ទស្សនកិច្ច​របស់ខ្លួន​ដើម្បី​បង្ហាញ​អំពី​ការគាំទ្រ​ចំពោះ “​បណ្ណាល័យ​សម្តេចម៉ែ​” នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុ​ជានា​រសៀល​ថ្ងៃទី​១៣ ខែតុលា​នេះ​។​
​ ​គួររំឭកថា នេះ​គឺជា​លើក​ទី​២ ដែល​លោក ឆាំង យុ និង​ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានទទួល​ស្វាគមន៍​ភ្ញៀវកិត្តិយស​ពី​ក្រសួងការបរទេស​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​របស់​កម្ពុជា​។ ទស្សនកិច្ច​លើក​ទី​១ គឺជា​ការអញ្ជើញ​មកដល់​របស់​ស្ត្រី​តំណាង​ក្រសួងការបរទេស​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន​១២​រូប ក្រោម​កិច្ច​ផ្តួចផ្តើម​របស់​សម្តេច​រាជ​បុត្រី ព្រះអនុជ នរោត្តម អរុណរស្មី កាលពី​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០​។​

កញ្ញា​ហ៊ុល​ថុ​ន​ណាក់​អតីត​លេខា​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​មកទស្សនកិច្ច “​បណ្ណាល័យ​សម្តេចម៉ែ​” ​ដើម្បី​បង្ហាញ​អំពី​ការគាំទ្រ​ចំពោះ “​បណ្ណាល័យ​សម្តេចម៉ែ​” នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុ​ជា


​ ​នៅក្នុង​អំឡុងពេល​ទស្ស​ន​កិច្ច​ប្រតិភូ​កិត្តិយស​ទទួល​ជ្រាប​អំពី​ព័ត៌មាន​លម្អិត​ស្តីពី​ពិព័រណ៍​ព្រះឆាយាល័ក្ខណ៍​សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ និង​ព្រះរាជវង្សានុវង្ស រៀបរាប់​ដោយ​លោក​ឯកអគ្គរាជទូត​ប​ណ្ឌិ​ត ហូ​លី​យ៉ូ អេ​. ជែ​ល​ដ្រេ​ស​អតីត​អ្នកសរសេរ​ជីវប្រវត្តិ​របស់​សម្តេច​ព្រះ​បរម​រតន​កោដ្ឋ​។​ប្រតិភូ​ក៏បាន​ទស្សនា​បណ្ណាល័យ​ដែលមាន​ផ្ទុក​ឯកសារ​សៀវភៅ​រាប់ពាន់​ក្បាល​,​ឯកសារ​រាប់សែន​សន្លឹក​,​រូបថត​,​ឯកសារ​សោតទស្សន៍​និង​បណ្ណសារ​ឌីជីថល​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ជាពិសេស​យល់ដឹង​អំពី​អត្ថន័យ​នៃ​ប្លង់​រចនា​អគារ​វិទ្យាស្ថាន​ស្លឹករឹត​។ ប្រតិភូ​កិត្តិយស​ថែមទាំង​បាន​ស្គាល់​អំពី​ទីតាំង​ស្រាវជ្រាវ​និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​បណ្ណាល័យ​ខ្មែរក្រហម​នៅតាម​បណ្តា​ខេត្ត​ទាំង​១០ បង្ហាញ​ដោយ​លោកស្រី សូ ហ្វា​រី​ណា នាយករង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ថែម​ទៀតផង​។​

កញ្ញា​ហ៊ុល​ថុ​ន​ណាក់​អតីត​លេខា​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​មកទស្សនកិច្ច “​បណ្ណាល័យ​សម្តេចម៉ែ​” ​ដើម្បី​បង្ហាញ​អំពី​ការគាំទ្រ​ចំពោះ “​បណ្ណាល័យ​សម្តេចម៉ែ​” នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុ​ជា


​ ​ថ្វីត្បិតតែ​នាពេល​បច្ចុប្បន្ន ស្ត្រី​ជាច្រើន​បាន​ចូលរួម​នៅក្នុង​មុខតំណែង​សង្គម និង​ក្នុង​វិស័យ​នានា​ជាច្រើន​ក្តី ស្ត្រី​នៅតែ​ពើបប្រទះ​នឹង​បញ្ហា​ប្រឈម​មួយចំនួន​នៅក្នុង​មុខងារ​របស់ខ្លួន​។ ក្នុងនាម​ជា​ស្ត្រី​មួយរូប​ដែល​បម្រើការ​នៅក្នុង​វិស័យ​ការទូត​ផ្ទាល់ កញ្ញា ថុ​ន​ណាក់ បាន​ចែករំលែក​ថា​៖ “​មាន​បញ្ហា​មួយចំនួន​ដែល​មន្ត្រីការទូត​ជា​ស្ត្រី​ងាយ​ប្រឈម​ក្នុងនោះ​រួមមាន​ចំណេះដឹង​ផ្នែក​ការទូត​ព្រោះថា​តួនាទី​ទាំងនេះ​ហាក់​នៅ​ថ្មី​សម្រាប់​ស្ត្រី​,​បន្ទុក​ក្នុង​គ្រួសារ​ដែលជា​ហេតុ​បណ្តាល​ឲ្យ​ស្ត្រី​មាន​ផល​ពិបាក​ច្រើន​ពេល​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ឃ្លាតឆ្ងាយ​ពី​ក្រុមគ្រួសារ​,​និង​នៅលើ​ឆាក​អន្តរជាតិ​ស្ត្រី​ទទួលរង​នូវ​ការរើសអើង​ដោយសារតែ​ផ្នត់គំនិត​នៅក្នុង​សង្គម​តែងតែ​ប្រកាន់​ថា​មានតែ​មនុស្ស​ប្រុស​ទើប​អាចដឹកនាំ​ប្រទេស​បាន​។​”៕​សរន​

កញ្ញា​ហ៊ុល​ថុ​ន​ណាក់​អតីត​លេខា​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​មកទស្សនកិច្ច “​បណ្ណាល័យ​សម្តេចម៉ែ​” ​ដើម្បី​បង្ហាញ​អំពី​ការគាំទ្រ​ចំពោះ “​បណ្ណាល័យ​សម្តេចម៉ែ​” នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុ​ជា
កញ្ញា​ហ៊ុល​ថុ​ន​ណាក់​អតីត​លេខា​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​មកទស្សនកិច្ច “​បណ្ណាល័យ​សម្តេចម៉ែ​” ​ដើម្បី​បង្ហាញ​អំពី​ការគាំទ្រ​ចំពោះ “​បណ្ណាល័យ​សម្តេចម៉ែ​” នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុ​ជា
កញ្ញា​ហ៊ុល​ថុ​ន​ណាក់​អតីត​លេខា​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​មកទស្សនកិច្ច “​បណ្ណាល័យ​សម្តេចម៉ែ​” ​ដើម្បី​បង្ហាញ​អំពី​ការគាំទ្រ​ចំពោះ “​បណ្ណាល័យ​សម្តេចម៉ែ​” នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុ​ជា
កញ្ញា​ហ៊ុល​ថុ​ន​ណាក់​អតីត​លេខា​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​មកទស្សនកិច្ច “​បណ្ណាល័យ​សម្តេចម៉ែ​” ​ដើម្បី​បង្ហាញ​អំពី​ការគាំទ្រ​ចំពោះ “​បណ្ណាល័យ​សម្តេចម៉ែ​” នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុ​ជា
កញ្ញា​ហ៊ុល​ថុ​ន​ណាក់​អតីត​លេខា​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​មកទស្សនកិច្ច “​បណ្ណាល័យ​សម្តេចម៉ែ​” ​ដើម្បី​បង្ហាញ​អំពី​ការគាំទ្រ​ចំពោះ “​បណ្ណាល័យ​សម្តេចម៉ែ​” នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុ​ជា
កញ្ញា​ហ៊ុល​ថុ​ន​ណាក់​អតីត​លេខា​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​មកទស្សនកិច្ច “​បណ្ណាល័យ​សម្តេចម៉ែ​” ​ដើម្បី​បង្ហាញ​អំពី​ការគាំទ្រ​ចំពោះ “​បណ្ណាល័យ​សម្តេចម៉ែ​” នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុ​ជា
កញ្ញា​ហ៊ុល​ថុ​ន​ណាក់​អតីត​លេខា​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​មកទស្សនកិច្ច “​បណ្ណាល័យ​សម្តេចម៉ែ​” ​ដើម្បី​បង្ហាញ​អំពី​ការគាំទ្រ​ចំពោះ “​បណ្ណាល័យ​សម្តេចម៉ែ​” នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុ​ជា
កញ្ញា​ហ៊ុល​ថុ​ន​ណាក់​អតីត​លេខា​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​មកទស្សនកិច្ច “​បណ្ណាល័យ​សម្តេចម៉ែ​” ​ដើម្បី​បង្ហាញ​អំពី​ការគាំទ្រ​ចំពោះ “​បណ្ណាល័យ​សម្តេចម៉ែ​” នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុ​ជា


ទីតាំងផ្សាយពាណិជ្ជកម្ម