Home ព័ត៌មានជាតិ សន្តិសុខ ផឹកស្រា​ស្រវឹ...

ផឹកស្រា​ស្រវឹង នាំគ្នា​ទៅ​ដេក​លើ​ផ្លូវដែក ត្រូវ​ក្បាលរថភ្លើង កិន​បាក់ជើង​ទាំង ពីរ​នាក់​

​ដោយៈ រិ​ទ្ធិ​សែន / ពោធិ៍សាត់ៈ បុរស​ចំនួន ពីរ​នាក់ បាន​រងរបួស បាក់ជើង​ទាំងពីរ និង​បែកក្បាល ដោយសារ​ក្បាលរថភ្លើង (​ត្រៃ​ស៊ីន​) កិន នៅពេលដែល​ពួកគេ​ទាំងពីរ នាំគ្នា​ផឹកស៊ី​ស្រវឹង ហើយ​ទៅ​ដេក​នៅលើ​ផ្លូវដែក ដោយ​មិន​មិនបាន​ខ្វល់​អំពី​គ្រោះថ្នាក់​នោះឡើយ​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៧ និង​៥០​នាទី យប់ ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០ នៅលើ​កំណាត់​ផ្លូវដែក មួយកន្លែង ត្រង់ចំណុច​ស្ទឹង​ដាច់ ស្ថិតនៅ​ភូមិ​អូរ​ចាន់ ឃុំ​ស្វាយស ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។​

​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែងកើតហេតុ បានអោយដឹងថាៈ ជន​រងរបួស​ទី​១. ឈ្មោះ ភុ​ត ធា អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​ចាន់ ឃុំ​ស្វាយស ស្រុក​ក្រគរ របួស​បាក់ជើង​ទាំងពីរ និង​បែកក្បាល​) ។ ដោយឡែក បុរស​ម្នាក់ទៀត ឈ្មោះ រស់ រិ​ទ្ធិ អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​រលួស ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ របួស​បាក់ជើង​ទាំងពីរ ។​

​ប្រភព​ដដែល បាន​អោយដឹងទៀតថាៈ ជន​រងរបួស​ទាំង ពីរ​នាក់ បាន​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់ ចំណែក​ក្បាលរថភ្លើង ពុំបាន​ឈប់​ទេ គឺ​បន្តដំណើរ​ទៅ​ទិស​ខាងលិច​បាត់ ។​

​ប្រភព បានបញ្ជាក់​ពី​មូលហេតុ​ថាៈ ពួកគេ​ទាំងពីរ​នាក់ ដែលជា​ជនរងគ្រោះ នាំគ្នា​ផឹកស៊ី​ជាមួយគ្នា ហើយ​ស្រវឹងស្រា ក៏​នាំគ្នា​ទៅ​ដេក​នៅលើ​ផ្លូវដែក បណ្តាលអោយ​ក្បាលរថភ្លើង កិន​អោយ​រងរបួស​ធ្ងន់ ទាំងពីរ​នាក់​តែម្តង ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular