គណៈ​ឱសថការី​កម្ពុជា ណែនាំ​ម្ចាស់​ឱសថស្ថាន មិនអោយ​លក់​ឱសថ ៤​មុខ ដែល​ក្រសួងសុខាភិបាល ហាមឃាត់​

ដោយៈ​តាកែវ​ / ​តាកែវៈ នៅក្នុង​ការផ្តល់ជូន វិញ្ញាបនបត្រ​បញ្ជិកា ឱ​ស​ការី​កម្ពុជា និង​លិខិតថ្លែងអំណរគុណ (​កូ​វីដ ១៩ ) ដល់​សមាជិក សមាជិកា ខេត្តតាកែវ កាលពី​ថ្ងៃទី​១២ ខែ តុលា ឆ្នាំ​២០២០ លោក បាន បុត្តា ប្រធាន​ក្រុមប្រឹក្សា គណៈ​ឱសថការី​កម្ពុជា បាន​ដាស់តឿន និង​ណែនាំ​ដល់​បងប្អូនដែលជា​សមាជិក សមាជិកា ឱសថការី សម្រាប់​ខេត្តតាកែវ ត្រូវគោរព​តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ដែល​បាន​ហាម​ដាច់ខាត នៅតាម​កន្លែង​លក់​ថ្នាំពេទ្យ ឬ​ឱសថស្ថាន និង​គ្លីនិក​ឯកជន មិន​ឲ្យ​មានការ​ដាក់លក់ ឱសថ​បួន​មុខ មានដូចជា ថ្នាំ​គ្រុនចាញ់ ថ្នាំ​របេង ថ្នាំ​អេដស៍ ឱសថ​តាម​មន្ទីរពេទ្យ​រដ្ឋ ដែល​បានដាក់​ផ្លាក ហាម​លក់ និង​ឧបករណ៍​ត្រួតពិនិត្យ​តេស្ត​រក​ជំងឺ​កូ​វីដ​១៩ ជាដាច់ខាត ប្រសិនបើ​ឱសថស្ថាន​ណាមួយ ដាក់លក់​ថ្នាំ​ហាមឃាត់ ទាំងអស់នេះ គឺ​ត្រូវ​ទទួលខុសត្រូវ ដោយ​ខ្លួនឯង ចំពោះ​ច្បាប់​។​

លោក បាន បុត្តា ប្រធាន​ក្រុមប្រឹក្សា គណៈ​ឱសថការី​កម្ពុជា

​លោក​បាន​បន្តថាៈ មូល​ហេតុដែល​ក្រសួង ហាមឃាត់​នូវ​ការដាក់​លក់ ឱសថ​ទាំងនេះ ដោយសារ​ប្រភេទ​ឱសថ ទាំង​បួន​មុខ​នេះ គឺ​នៅតាម​មន្ទីរពេទ្យបង្អែក មណ្ឌល​សុខភាព​របស់​រដ្ឋ មាន​ទុក​សម្រាប់​ព្យាបាល ជូន​ប្រជាពលរដ្ឋ ដោយ​មិន​អស់​ថវិកា​នោះទេ ព្រោះ​មាន​ការជួយជ្រោមជ្រែង យ៉ាង​យកចិត្តទុកដាក់ ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​របស់​យើង ។​

​ជាមួយគ្នានេះដែរ លោក បាន បុត្តា ក៍បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ការសង្ស័យ ដែល​ខ្លួន​មាន​អាកា​រៈ ឬ​ជំងឺ​ណាមួយ​នោះ សូម​ឲ្យ​ទៅពិនិត្យ​អោយបាន​ច្បាស់លាស់ ជាមួយ​គ្រូពេទ្យ ដែលមាន​ជំនាញ ឬ​នៅតាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យបង្អែក​រដ្ឋ ដែល​ជិត​កន្លែង​រស់នៅ របស់​បងប្អូន ព្រោះថា នៅតាម​ទីតាំង​ទាំងនោះ យើង​មាន​គ្រូពេទ្យ​ជំនាញ និង​ព្យាបាល ជូន​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មិន​មានការ​គិតលុយ​នោះឡើយ ហើយ​ឆាប់​ជាសះស្បើយ ពី​ជំងឺ​ថែម​ទៀតផង ៕​/V

​គណៈ​ឱសថការី​កម្ពុជា ណែនាំ​ម្ចាស់​ឱសថស្ថាន មិនអោយ​លក់​ឱសថ ៤​មុខ ដែល​ក្រសួងសុខាភិបាល
ហាមឃាត់​
​គណៈ​ឱសថការី​កម្ពុជា ណែនាំ​ម្ចាស់​ឱសថស្ថាន មិនអោយ​លក់​ឱសថ ៤​មុខ ដែល​ក្រសួងសុខាភិបាល
ហាមឃាត់​
​គណៈ​ឱសថការី​កម្ពុជា ណែនាំ​ម្ចាស់​ឱសថស្ថាន មិនអោយ​លក់​ឱសថ ៤​មុខ ដែល​ក្រសួងសុខាភិបាល
ហាមឃាត់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular