Home ព័ត៌មានជាតិ សន្តិសុខ អាជ្ញាធរខេត្ត...

អាជ្ញាធរខេត្ត​កំពង់ស្ពឺ​ប្រកាស​ឲ្យ​អ្នកស្រុក​ភ្នំស្រួច​ប្រុងប្រយ័ត្ន​បន្ទាប់ពី​បាក់​ទំនប់ទឹក​ទីមួយ​ខ្នងភ្នំ​គីរីរម្យ

ដោយៈ សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ អាជ្ញាធរខេត្ត​កំពង់ស្ពឺ បានប្រកាស​ឲ្យ​បងប្អូន ប្រជាពលរដ្ឋ ក្នុងស្រុក​ភ្នំស្រួច ត្រូវ​ប្រុងប្រយ័ត្ន បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ច្រើន ក្នុងភូមិ​សាស្ត្រ ជួរ​ភ្នំ​គីរីរម្យ ហើយ​បាន​បាក់​ទំនប់ទឹក ដោយសារ​ទឹក​ហូរ​ច្រោះ ត្រង់ចំណុច​ចំការ​តែ ខាងលើ​ខ្នងភ្នំ​គីរីរម្យ ស្ថិតក្នុង​ភូមិ​បេង ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ល្ងាច ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០​។​

​រដ្ឋបាល​សាលាខេត្ត​កំពង់ស្ពឺ បាន​ឲ្យ​ដឹងថាៈ សូម​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ភូមិសាស្ត្រ ផ្នែក​ខាងក្រោម ខាង​ភ្នំ​គីរីរម្យ ចំនួន ៤ ឃុំ ត្រូវ​ប្រុងប្រយ័ត្ន បន្ទាប់ពី​ទំនប់ទឹក​ចំការ​តែ បាន​បាក់ ហើយ​ឃុំ​ទាំង​៤ ដែល​ត្រូវ​ប្រុងប្រយ័ត្ន​នោះ រួមមាន ១.​ឃុំ​ចំបក់  , ២. ឃុំ​ត្រាំ​ង​សំរោង . ៣.​ឃុំ​តាំង​ស្យា , ៤.​ឃុំ​មហា​សាំង ដែលមាន​ផ្ទៃដី ជាប់​គ្នា​និង​ស្របតាម​មាត់​ស្ទឹង​ស្រែខ្លុង ទើប​បន្ត​ទឹក​ខាង​នេះ ធ្លាក់ចូល​ក្នុង​ស្ទឹង​ព្រែក​ត្នោត​។ ចំនួន​ទឹក ដែល​បាន​ហូរ​ច្រោះ ទំនប់ទឹក​ចំការ​តែ រហូតដល់​បាក់​នេះ មាន​ប្រមាណ​ជាង ៥ លាន​ម៉ែត្រគូប​។ អាជ្ញា​ខេត្តកំពង់ស្ពឺ បាន​ត្រៀម​រួចជាស្រេច ដើម្បី​ជួយសង្គ្រោះ បងប្អូន​ប្រជាពលរដ្ឋ ខណៈ​ដែលមាន​ទឹកជំនន់ កើតឡើង​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular