
ដោយ:មុនីរ័ត្ន/ភ្នំពេញ:អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានបញ្ជាទៅ គណៈបញ្ជាការខណ្ឌទាំង ១៤ ក៏ដូចជាកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងកងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញត្រៀមលក្ខណៈជួយដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌដង្កោ ដែលរងគ្រោះដោយសារទឹកជំនន់នៅសណ្តស្ទឹងព្រែកត្នោត។
លោកឃួង ស្រេង បានបញ្ជាក់ថា ” ឥឡូវនេះយើងទប់លែងជាប់ហើយ សណ្តស្ទឹងទឹកបានហូរចូលហើយ អ៊ីចឹងសូមត្រៀមខ្លួនដើម្បីជួយអន្តរាគមន៍នៅពេលខ្ញុំមានតម្រូវការចាំបាច់”។
ដោយសារស្ថានភាពទឹកជន់តាមសណ្ដទឹកស្ទឹងព្រែកត្នោតបានធ្វើឲ្យជន់លិចផ្ទះប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់គងនយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម និងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ។ ក្នុងស្ថានភាពនេះដែរ លោកឃួង ស្រេង អភិបាលរាជធានី ដឹកនាំកម្លាំងរដ្ឋបាលខណ្ឌ កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកងអន្តរាគមន៍នៃបញ្ជាការដ្ឋានអង្គរក្ស បានកំពុងនិងត្រៀមអន្តរាគមន៍ជួយនៅសង្កាត់រលួស តាមផ្លូវជាតិលខ ២១ ៕សរន/Ha






