Home ព័ត៌មានជាតិ នយោបាយ សម្តេច​តេ​ជោ ...

សម្តេច​តេ​ជោ ហ៊ុន សែន​៖​ស្រឡាញ់គ្នា​ក្នុង​គ្រាក្រស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក​

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​នៅ​ព្រលប់​ថ្ងៃទី​១៣​ ខែតុលា​ឆ្នាំ ២០២០ បាន​បង្ហោះសា​រលើ​ទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​របស់​សម្តេច ​អរគុណ​សប្បុរសជន​ទាំងអស់​ដែល​បាន​បរិច្ចាគ​ថវិកា​ជួយ​ដល់​រាជរដ្ឋាភិបាល​ក្នុងការ​ចូលរួម​ជួយ​ដល់​ជនរងគ្រោះ​ដោយ​ជំនន់ទឹកភ្លៀង​ដែល​កំពុង​កើតមាន​នៅក្នុង​ប្រទេស ។ ជាមួយនេះ​សម្តេច​បាន​ថ្លែងថា​«​ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក​» ។

​បើ​យោងតាម​ការបញ្ជាក់​តាម​ហ្វេ​ស​បុក​គិត​ត្រឹម​ម៉ោង​៩:៣០​យប់​ថ្ងៃ​១៣​តុលា​២០២០​នេះ​ថវិកា​ទទួលបាន​២.៩០៥.៥០០​ដុល្លារ ​ដែល​ក្នុងនោះ​រួមមាន​៖១.​លោក​ឧកញ៉ា គិត ម៉េង ២០ ម៉ឺន​ដុល្លារ ។​២.​ក្រុមហ៊ុន​ជីប ម៉ុង ៣០ ម៉ឺន​ដុល្លារ​។​៣.​លោក​ឧកញ៉ា ថៃ ជា​ហួត ក្រុមហ៊ុន ប៉េង ហួត​២០​ម៉ឺន​ដុល្លារ​។​៤.​លោក​ឧកញ៉ា ដួង ឆាយ ១០​ម៉ឺន ដុល្លារ ។​៥.​លោកជំទាវ​ឧកញ៉ា ង៉ូ​វ ម៉ុ​ច និង លោក​ឧកញ៉ា​ង៉ូ​វ ស្រ៊ុន ១០​ម៉ឺន​ដុល្លារ ។​៦.​លោក​ឧកញ៉ា ថោង សា​រ៉ា​ត ១០​ម៉ឺន​ដុល្លារ​ ។ ៧.​ឧកញ៉ា ហុង ពី​វ ៥០​ម៉ឺន​ដុល្លារ ។​ ៨.​អ្នកឧកញ៉ា ចេ​ន ស៊ី ៥០​ម៉ឺន​ដុល្លារ​។​៩.​ឧកញ៉ា ឃុន សៀ ១០​ម៉ឺន​ដុល្លារ​។​១០.​ឧកញ៉ា លី ហួរ ១០​ម៉ឺន​ដុល្លារ ។ ១១. ក្មួយ នឹម វ​ណ្ណះ ៥​ពាន់​ដុល្លារ ។​១២. ក្រុម ហ៊ុន​ស្រា​បៀរ Ganzberg ៣០​ម៉ឺន​ដុល្លារ​។​១៣.​ឧកញ៉ា សៀ ឬ​ទ្ធី ១០​ម៉ឺន​ដុល្លារ​។​១៤.​ឧកញ៉ា ហេង សិទ្ធី ១០​ម៉ឺន​ដុល្លារ​។​១៥​ឧកញ៉ា ពុង ឃាវ​សែ ២០​ម៉ឺន​ដុល្លារ ។

​ថវិកា​ដែល​សប្បុរសជន​ចូលរួម​នេះ​នឹង​ចាត់ចែង​ជួយសង្គ្រោះ​បន្ទាន់​តាមរយៈ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​ក្នុងករណី​មាន​សប្បុរសជន​ចង់​ចូលរួម​បន្ថែមទៀត សូម​ទាក់ទង​លោក សេង ទៀង រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​៕​BR/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular