អគារខុនដូកម្ពស់៣២ជាន់CEO Business Residence បើកលក់ ក្នុងទីផ្សារកម្ពុជា

179
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖ ​​​ក្រុមហ៊ុន CEO នាពេលថ្មីៗនេះបានចុះអនុស្ស រណៈនៃការ យោគយល់លើការលក់អគារខុនដូ CEO Business Residence ក្នុងទីផ្សារកម្ពុជា ជាមួយក្រុមហ៊ុន Lixin Group និងក្រុមហ៊ុន Sunshine Group ដោយមានការចួល រួមពីភ្ញៀវ VIP ជាច្រើនរូបធ្វើជាសាក្សីសំរាប់ថ្ងៃពិសេសនេះ។

ក្នុងកម្មវិធីនេះផងដែរ ក្រុមភ្ញៀវVIP បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃការ ទិញនិងលក់ ហើយវាក៏ជានិមិត្តសញ្ញានៃការចាប់ផ្តើមបើកលក់គំរោងរបស់ CEO Business Residence នៅក្នុងប្រទេសកម្ពុជាផងដែរ។

CEO Business Residenceគឺជាអគារភ្លោះដែលមានទីតាំងស្ថិតនៅទល់មុខវិទ្យាល័យ បាក់ទូកដែលត្រូវបានគ្រោងនឹងដាក់លក់នៅក្នុងប្រទេសកម្ពុជាដោយមាន​ដៃគូជា​ច្រើន​​ដូចជាក្រុមហ៊ុន Lixin Group និងក្រុមហ៊ុន Golden Cambodia Century (GCC)​។ សំណង់អាគារនេះមានចំនួន៣២ជាន់ ហើយបច្ចុប្បន្នការសាងសង់នៃអគារ​នេះបាន​ធ្វើ​ដល់ជាន់ទី២៧ហើយ និងរំពឹងថានឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២២ នាពេល​ខាង​មុខនេះ។

ជាមួយនឹងការរៀបចំសេវាកម្មសណ្ឋាគារលំដាប់ផ្កាយ ៥ របស់ Wyndham Grand នៅ​ក្នុងអគារភ្លោះ CEO Business Residence អតិថិជនទាំងអស់នឹង​រីករាយ​ជាមួយ​នឹងបទពិសោធន៍អាជីវកម្មដ៏ពិសេសបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ Wyndham Grand មានសាខាប្រហែលជាង ៨០០០ សាខា នៅក្នុង ៧៨ ប្រទេស ដូចជា សហរដ្ឋ​អាមេរិក អូស្ត្រាលី និងថៃ។ ហើយ Wyndham Grand បានបង្កើនសមាជិកជាង ៥០ លាននាក់នៅទូទាំងពិភពលោកផងដែរ។

ជាមួយនឹងភាពរួសរាយរាក់ទាក់និងផ្ដល់នូវសេវាកម្មដ៏ល្អបំផុត រួមជាមួយរចនា​បថដ៏​ទាន់សម័យគឺជាចំណុចសំខាន់នៃអគារភ្លោះCEO Business Residence។ការ​បរិ​ភោគ​អាហារលំដាប់ថ្នាក់ពិភពលោក ការគយគន់ទេសភាពទីក្រុងដ៏អស្ចារ្យកន្លែង​ទទួល​ភ្ញៀវ​ដ៏ធំទូលាយដែលមានទំហំដល់ទៅ៨ ម៉ែត្រកន្លែងញាំកាហ្វេដែល​មានផ្ទាំងគំនូរ​ដ៏​ស្រស់​ស្អាត កន្លែងពិសាស្រានិងជក់បារី សាលពិធីជប់លៀងបន្ទប់KTV មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម CEO បន្ទប់ប្រជុំដែលមានកៅអី ១២ និង ២០កៅអី រោងកុនដែលមាន ៨៥កៅអី អាង​ហែលទឹកដែលមានទំហំធំទូលាយបន្ទប់ស្ប៉ាដ៏ល្អប្រណិតកន្លែងហាត់​ប្រាណ​ដែល​មានឈ្មោះថា SKY និងកន្លែងជាច្រើនទៀតផងដែរ អគារភ្លោះ CEO Business Residence នឹងផ្តល់ជូននូវទីកន្លែងដែលមានផាសុកភាព​ព្រមជាមួយនឹង​ភាពទាន់​សម័យ​ដ៏ល្អបំផុតនៅក្នុងរាជធានីភ្នំពេញ។

ដោយផ្តោតលើអនាគតនាពេលខាងមុខនេះ តំបន់បាក់ទូកនឹងក្លាយជាតំបន់មួយ​ដូច ទៅ​នឹង​ទីក្រុង​កូឡាឡាំពូរ(KLCC)ប្រទេសម៉ាឡេស៊ីឬផ្លូវ Orchardនៅប្រទេសសិង្ហបុរី ។តំបន់នេះមិន​ត្រឹមតែជា​តំបន់ទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាតំបន់​ពាណិជ្ជកម្ម​សំខាន់​ដែលទាក់ទាញជនបរទេសពីទូទាំងពិភពលោកផងដែរ។

ក្រុមហ៊ុនLixin Group បានបង្កើតឡើងនៅឆ្នាំ២០១៣មានទីស្នាក់ការកណ្តាលស្ថិតនៅ ក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជានិងបានក្លាយជាអ្នកអភិវឌ្ឍអចលន​ទ្រព្យក្នុង​ស្រុក​ចម្រុះ។ ក្រៅពីការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ គ្រុបដែលមានអង្គភាពអាជីវកម្ម ចំនួន ៦ Lixin Group តែងតែចូលរួមសកម្មភាពជាច្រើនទៀតដូចជា វិស្សមកាលអាជីវកម្ម សុខុមាលភាពសាធារណៈនិងសប្បុរសធម៌ ការគ្រប់គ្រងទ្រព្យសម្បត្តិអន្តរជាតិ​ទៅតាម​តំបន់ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសណ្ឋាគារនិងអាហារ។

ក្រុមហ៊ុនGolden Cambodia Century(GCC)គឺជាក្រុមហ៊ុនដែលគ្របដណ្តប់​ទៅ​លើ​​វិស័យសេដ្ឋកិច្ចធំៗចំនួន៣គឺ ការអភិវឌ្ឍន៍លើផ្នែកអចលនទ្រព្យ ការវិនិយោគលើដីធ្លី ការគ្រប់គ្រងលើមូលធន​ដែលផ្ដល់ការជឿជាក់ខ្ពស់បំផុតនៅកម្ពុជា​។ក្រុមហ៊ុន GCCបានចាប់ផ្តើមវិនិយោគនៅគំរោងទី១​ដោយប្រើឈ្មោះ GC Cityនិងបាន​បង្កើន​នូវ​ជំនួ​ញ​អចលនទ្រព្យជាបន្តបន្ទាប់ដើម្បីក្លាយជាអ្នកបង្កើតបុរីយ៉ាងពិតប្រាកដ​នៅកម្ពុជា​។ នៅ​ក្នុងវិស័យហិរញ្ញវត្ថុ ក្រោមការគ្របគ្រងរបស់ក្រុមហ៊ុនGCC Trust ក្រមហ៊ុនGC Trust បានទទួលអាជ្ញាប័ណ្ណពីក្រសួងហិរញ្ញវត្ថុ ជាលើកទី៥ នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន Sunshine Group មានវត្តមាននៅប្រទេសកម្ពុជាអស់​រយៈពេល​ជាង១០​ឆ្នាំ​មក​ហើយដែលបានពង្រីកនូវអាជីវកម្មជាច្រើនរួមមាន មន្ទីរពេទ្យគ្លីនិកធ្មេញផ្សារ​ទំនើ​ប គ្រឿងសង្ហារឹមដែលនាំចូលពីប្រទេសកូរ៉េគ្រឿងសំភារៈផ្ទះបាយរោងចក្រ​ផលិត​ក្រដា​ស​​ជូតមាត់ និងជាភ្នាក់ងារអចលនទ្រព្យថែមទៀតផង។ដោយទទួលបានបទពិសោធ និង​មានជំនាញខ្ពស់ក្រុមហ៊ុន Sunshine Group បានក្លាយជាភ្នាក់ងារ​អចលនទ្រព្យ​ដែល​មានការរីកចម្រើនលឿនបំផុតនៅក្នុងប្រទេសកម្ពុជា៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម