ដោយៈសុផល/ភ្នំពេញ៖ ស្ថានីយវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោមក្រុមហ៊ុនឆាយណា ហ៊រទាន ដែលស្ថិតនៅខេត្តកោះកុង បានចូលរួមចំណែកយ៉ាងសំខាន់ជួយដល់វិស័យ ថាមពលនៅកម្ពុជា។គិតមកដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២០ គឺជាខួបគម្រប់៧ឆ្នាំនៃការ ដាក់ឱ្យដំណើរការនូវស្ថានីយវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោមនេះ។
ស្ថានីយវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោមមានទីតាំងស្ថិតនៅកំណាត់ខាងក្រោមនៃស្ទឹង ឫស្សីដែលបែងចែកជាពីរចំណែកគឺចំណែកខាងលើនិងចំណែកខាងក្រោមរួមទាំងអស់មានដំឡើងក្រុមម៉ាស៊ីនភ្លើងវារីអគ្គិសនីចំនួន ៤ មានអានុភាពផលិតអគ្គិសនី៣៣៨ មេហ្កាវ៉ាត់ មានសមត្ថភាពផលិតថាមពលអគ្គិសនីប្រមាណ១១៩៨លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។ក្រុមម៉ាស៊ីនលេខ១ត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៣វាគឺជាស្ថានីយវារីអគ្គិសនីដែលមានអានុភាពផលិតអគ្គិសនីធំបំផុតក្នុងប្រទេសកម្ពុជា ហើយក៏ជាស្ថានីយវារីអគ្គិសនីដែលមានអានុភាពផលិតអគ្គិសនីធំបំផុតដែលក្រុមហ៊ុនឆាយណាហ៊រទានធ្វើការវិនិយោគនិងអភិវឌ្ឍន៍នៅក្រៅប្រទេសផងដែរ ។
ក្នុងអំឡុងពេល៧ឆ្នាំស្ថានីយវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោមបានដំណើរការដែលប្រកបដោយភាពអាចជឿទុកចិត្តបាននិងស្ថិរភាព នៅរដូវដែលផលិតថាមពលអគ្គិសនីបានច្រើនបំផុតអាចផលិតថាមពលអគ្គិសនី៣០%នៃទិន្នផលថាមពលអគ្គិសនីសរុបក្នុងប្រទេសកម្ពុជា។ ការដាក់ឱ្យដំណើរការនូវស្ថានីយវារីអគ្គិសនីបានធ្វើឱ្យតម្លៃអគ្គិសនីតាមលំនៅរបស់ប្រជាជនកម្ពុជាគិតជាមធ្យមបានធ្លាក់ចុះពី០,២៣ដុល្លារអាម៉េរិកក្នុង មួយគីឡូវ៉ាត់ម៉ោងនៅឆ្នាំ២០១៥ មកនៅត្រឹម ០,១៦ ដុល្លារអាម៉េរិកក្នុងមួយគីឡូវ៉ាត់ម៉ោងនាពេលបច្ចុប្បន្ន ដែលបានបន្ធូរបន្ថយយ៉ាងខ្លាំងនូវសភាពតានតឹងនៃការប្រើប្រាស់អគ្គិសនីរបស់ប្រទេសកម្ពុជា។ស្ថានីយវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោមដែលជាប្រភពថាមពលអគ្គិសនីដ៏សំខាន់របស់ប្រទេសកម្ពុជាបានដើរតួនាទីលំនឹងជាច្រើនលើក ដែលបានធានាដល់ការផ្គត់ផ្គង់ថាមពលអគ្គិសនីយ៉ាងរលូនក្នុងអំឡុងពេលថ្ងៃបុណ្យដ៏សំខាន់ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនិងបុណ្យសមុទ្ររបស់ប្រទេស កម្ពុជាជាដើម ។
ក្រៅពីបានធានាដល់ការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅតាមតំបន់កម្ពុជា ការសាងសង់និងដំណើរការនៃស្ថានីយវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោមក៏បានទាក់ទាញយ៉ាងទូលំទូលាយនូវពលករនៅតាមតំបន់ផងដែរ ព្រមនិងជួយបណ្តុះបណ្តាលធនធានមនុស្សជំនាញខាងវារីអគ្គិសនី ការសាងសង់ផ្លូវថ្នល់ ដំឡើងខ្សែបណ្តាញបញ្ជូនអគ្គិសនី ដែលបានរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៃផលិតផលឧស្សាហកម្មនៅតាមតំបន់ បង្កើនប្រាក់ចំណូលរបស់កម្មករ និងបន្ធូរបន្ថយកម្លាំងសម្ពាធខាងការមានការងារធ្វើក៏ដូចជាបានដើរតួនាទីសំខាន់ក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រជាជនចិននិងកម្ពុជាធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងបច្ចេកទេសរវាងប្រទេសទាំងពីរ និងជំរុញសេដ្ឋកិច្ចនិងសង្គមក្នុងតំបន់ឱ្យវិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ ។
គម្រោងមួយនេះទទួលបានរង្វាន់ជាកិត្តិយសដូចជា “រង្វាន់រួមវិភាគទានក្នុងសង្គមដ៏ឆ្នើម” របស់ក្រសួងរ៉ែនិងថាមពលកម្ពុជា “រង្វាន់សហគ្រាសផលិតថាមពលអគ្គិសនីដែលដំណើរការយ៉ាងល្អ”របស់អគ្គិសនីកម្ពុជា“រង្វាន់ឆ្នើមផ្នែកការងារគ្រប់គ្រងការការពារបរិស្ថាន”របស់ក្រសួងបរិស្ថានកម្ពុជានិង“រង្វាន់វិស្វកម្ម(វិស្វកម្មក្រៅដែន)គុណភាពល្អផ្នែកថាមពលអគ្គិសនីរបស់ប្រទេសចិនប្រចាំឆ្នាំ ២០១៥”របស់សមាគមសហគ្រាសថាមពលអគ្គិសនីប្រទេសចិនជាដើម ។
ក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺឆ្លង ដើម្បីធានាស្ថានីយវារីអគ្គិសនីឱ្យដំណើរការនិងផ្តល់ថាមពលអគ្គិសនីជាបន្តទៀត នៅកន្លែងអនុវត្តគម្រោងបានអនុវត្តការគ្រប់គ្រងដោយបិទទ្វារយ៉ាងតឹងរ៉ឹងហាមមិនឱ្យបុគ្គលខាងក្រៅចូល រៀបតាំងប៉ុស្តិ៍យាមចំនួន ៧ នៅលំនៅ រោងចក្រ និងទំនប់វារីអគ្គិសនី ដែលមានកងរាជអាវុធហត្ថចាំយាម ២៤ ម៉ោង ។ បុគ្គលិកធ្វើការនៅកន្លែងអនុវត្តគម្រោងបានអនុវត្តវិធានការបង្ការជំងឺឆ្លងយ៉ាងតឹងរ៉ឹង ចាត់ចែងបុគ្គលិកដោយឡែកធ្វើការសម្លាប់មេរោគចំពោះរថយន្ត កន្លែងស្នាក់នៅនិងកន្លែងធ្វើការ បែងចែកប្រភេទបុគ្គលិកដើម្បីធ្វើការគ្រប់គ្រងដោយបែងចែកតាមប្លុកនីមួយៗ។
ក្នុងការអភិវឌ្ឍនៅក្រៅប្រទេស ក្រុមហ៊ុនឆាយណាហ៊រទានបានផ្តោតសំខាន់លើការបង្កើតគម្រោង“តភ្ជាប់ដួងចិត្តរវាងប្រជាជន”ក្នុងពេលទទួលបានផលប្រយោជន៍រួមបានសម្រេចការធ្វើឱ្យប្រជាជនកាន់តែជិតស្និទ្ធនិងតភ្ជាប់ដួងចិត្តគ្នា។ឆ្លងតាមរយៈការបំពេញកាតព្វកិច្ចសង្គមរបស់សហគ្រាសយ៉ាងសកម្មនៅប្រទេសកម្ពុជា ក្រុមហ៊ុនឆាយណាហ៊រទានបានចូលខ្លួនទៅតាមជំនឿសាសនា វប្បធម៌និងទំនៀមទម្លាប់ប្រពៃណីក្នុងតំបន់ជាបន្តបន្ទាប់ ព្រមនិងបានចូលរួមកិច្ចការសប្បុរសធម៌យ៉ាងសកម្ម បានបង្កើតរូបភាពវិជ្ជមានដែលមានចិត្តសប្បុរសធម៌ក្នុងដួងចិត្តរបស់រាជរដ្ឋាភិបាលដៃគូសហប្រតិបត្តិការនិងប្រជាជននៅតាមតំបន់ប្រទេសកម្ពុជាក៏ដូចជាបានរួមចំណែករបស់ខ្លួនក្នុងការអភិវឌ្ឍជានិរន្តរភាពលើវិស័យបច្ចេកវិទ្យាសេដ្ឋកិច្ច និងបរិស្ថានក្នុងតំបន់ផងដែរ៕Ph/Ha