តំបន់ទេសចរណ៍ដ៏ល្បីល្បាញ Machu Picchu នៅក្នុងប្រទេសប៉េរូ បានបើកឡើងវិញគួរឱ្យភ្ញាក់ផ្អើល ក្រោយពីបិទអស់ជាច្រើនខែដោយសារការឆ្លងរាតត្បាតវីរុសផ្លូវដង្ហើមប្រភេទថ្មីដ៏កាចសាហាវកូវីដ-១៩ ដើម្បីស្វាគមន៍ទេសចរជនជាតិជប៉ុន តែម្នាក់គាត់ ព្រោះគាត់បានជាប់នៅក្នុងប្រទេសនេះជាច្រើនខែដោយសារកូវីដ។
រដ្ឋមន្ត្រីវប្បធម៌ប៉េរូ លោក អាឡេចានដ្រូ ណីរ៉ា បានលើកឡើងកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះថា បុរសទេសចរវ័យ ២៦ ឆ្នាំឈ្មោះ ជេស៊ី តាកាយ៉ាម៉ា (Jesse Takayama) មានឱកាសបានចូលទៅទស្សនាតំបន់ប្រាសាទបាក់បែក Machu Picchu ដោយសារតែគាត់បានដាក់សំណើទៅអាជ្ញាធរទេសចរណ៍ ខណៈពេលគាត់ជាប់ក្នុងក្រុងអាហ្គូអាស កាលីនតេស (Aguas Calientes)នៅជម្រាលភ្នំជិតតំបន់ទេសចរណ៍នេះចាប់តាំងពីពាក់កណ្ដាលខែមីនា។
បុរសជនជាតិជប៉ុន រូបនេះបានបង្ហោះរូបគាត់ទៅលេងនៅតំបន់ទេសចរណ៍នេះលើគណនីបណ្ដាញទំនាក់ទំនសង្គម Instagram របស់ខ្លួនដោយនិយាយថា“មនុស្សដំបូងបង្អស់លើភពផែនដែលបានមកលេងតំបន់ទេសចរណ៍ Machu Picchu ចាប់តាំងពីគេប្រកាសបិទប្រទេសមក គឺជារូបខ្ញុំ”៕ប្រែសម្រួល៖ខុម/sn