ធំ​ម្ល៉េះ​លោក​អើយ​! ល្ពៅ​យក្ស​ទម្ងន់​ជាង១តោន​ស្ទើរ​មិន​គួរឱ្យ​ជឿ​

501
ចែករម្លែក

​ដោយសារ​ជាប់​ទៅ​ណា​មិន​រួច ពោលគឺ​នៅតែ​ផ្ទះ​ព្រោះ​តែ​ការឆ្លង​រាតត្បាត​វីរុស​កូវី​ដ​១៩ គ្រូបង្រៀន​ម្នាក់​នៅ​រដ្ឋ​មី​នី​សូ​តា (Minnesota) សហរដ្ឋ​អាម៉េរិក បាន​យក​ពេលទំនេរ​ទៅ​ថែទាំ​និង​ស្រោច​ទឹក​ល្ពៅ​​ដ៏​ធំ​មួយ​រហូត​វា​ក្លាយជា​ល្ពៅ​យក្ស​ឈ្នះ​ការប្រកួត​ជើងឯក​ល្ពៅ​យក្ស​នៅ​ក្រុង​ហា​ហ្វ មូន បេ សម្រាប់​ឆ្នាំ​នេះ​។​

​លោក ត្រា​វី​ស ហ្គី​ន​ជើ មក​ពី​ក្រុង​អាណូ​កា រដ្ឋ​មី​នី​សូ​តា បាន​ចំណាយ​ពេលទំនេរ​ស្រោច​ទឹក​ល្ពៅ​ក្រោយ​ផ្ទះ​ជា​ប្រចាំ គឺ​មួយ​ថ្ងៃ ១០ ដង និង​ដាក់​ជី​មួយថ្ងៃ​យ៉ាងតិច ២ ដង​រហូត​វា​ក្លាយជា​ល្ពៅ​យក្ស​ទម្ងន់​ដល់​​ទៅ ១.០៦៥ គីឡូក្រាម​គួរឱ្យភ្ញាក់ផ្អើល​។​

​ក្រោយ​ប្រមូល​ផល​បាន បុរស​វ័យ ៤០ ឆ្នាំ​រូប​នេះ​បាន​ចំណាយពេល ៣៥ ម៉ោង​ដឹក​ល្ពៅ​យក្ស​នេះ​ទៅ​ចូលរួម​ការប្រកួត​ដណ្ដើម​ជើងឯក​ល្ពៅ​យក្ស​ពិភពលោក​លើក​ទី​៤៧ ក្នុង​ក្រុង​ហា​ហ្វ មូន បេ ហើយ​បាន​ឈ្នះ​ការប្រកួត ធ្វើឱ្យ​គាត់​ត្រេកអរ​យ៉ាងខ្លាំង​។​

​សូមបញ្ជាក់​ថា ជើងឯក​លេខ​១ ល្ពៅ​យក្ស​ឈ្នះ​រង្វាន់​ជា​ទឹកប្រាក់​ចំនួន ១៦.៤៥០ ដុល្លារ​៕ ប្រែ​សម្រួល​៖​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម