អ្នកណាខ្លះជឿរឿងឧបនិស្ស័យ? ជាការពិតណាស់ ឧបនិស្ស័យពីអតីតជាតិបណ្ដាលឱ្យមនុស្សមានឱកាសជួបគ្នា រាប់អានគ្នា ឬស្រលាញ់គ្នា។ អ្នកខ្លះនៅឆ្ងាយពីគ្នារហូតជើងមេឃតែនៅតែមានឱកាសបានជួបប្រសព្វនឹងគ្នាដោយនឹកស្មានមិនដល់ ហើយឧបនិស្ស័យនេះក៏ប្រហែលជាកើតឡើងទៅលើសត្វតិរច្ឆានដែរ។
តួយ៉ាង តាមរយៈរូបភាពដែលបណ្ដាអ្នកស្រលាញ់សត្វជុំវិញពិភពលោកបង្ហោះចែករំលែកទាំងនេះពិតជាឆក់យកបេះដូងមនុស្សមិនតិចឡើយដោយសារតែក្ដីរំភើបចំពោះចំណងមិត្តភាពដ៏ផ្អែមល្ហែមមិនសមទំនងរបស់ពួកវា។
កម្រងរូបភាពដែលប្រមូលចងក្រងដោយគេហទំព័រ Bored Panda នេះបង្ហាញពីមិត្តភាពមិនសមទំនងដែលមានចាប់ពីអូទ្រីសដេកលេងជាមួយកូនដំរី នៅប្រទេសកេនយ៉ា រហូតដល់សត្វរ៉ាកឃូន (raccoon) និងសុនខឱបគ្នា។
អញ្ចឹងតោះ! បើចង់ជ្រាបកាន់តែច្បាស់ សូមរីករាយទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៕ ប្រែសម្រួល៖ខុម/sn











