Home ព័ត៌មានអន្តរជាតិ ម៉ាក ហ្សាក់ឃើ...

ម៉ាក ហ្សាក់ឃើបឺក បរិច្ចាគ ១០០ លានដុល្លារបន្ថែមទៀតដើម្បីជួយដល់ការិយាល័យបោះឆ្នោត

ស្ថាបនិកហ្វេសប៊ុកលោក ម៉ាក ហ្សាក់ឃើបឺក និងភរិយាឈ្មោះ ព្រីស៊ីលឡា ចាន់ កាលពីថ្ងៃអង្គារទី១៣តុលាបានបរិច្ចាគថវិកាចំនួន ១០០ លានដុល្លារបន្ថែមទៀតដើម្បីជួយការិយាល័យបោះឆ្នោតក្នុងស្រុកដើម្បីត្រៀមលក្ខណៈសម្រាប់ខែវិច្ឆិកាទោះបីជាក្រុមអ្នកអភិរក្សនិយមខ្លះកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីបញ្ឈប់កុំឱ្យប្រើប្រាស់មូលនិធិនេះក៏ដោយ។

ការចូលរួមវិភាគទាននេះបាននាំឱ្យថវិកាសរុបសម្រាប់ការបោះឆ្នោតពីលោកហ្សាក់ឃើបឺកនិងលោកស្រីចាន់ឡើងដល់ ៤០០ លានដុល្លារ ជាចំនួនទឹកប្រាក់ដូចគ្នាដែលសភាបានបែងចែកកាលពីខែមីនាដើម្បីជួយផ្តល់ថវិកាដល់ការិយាល័យបោះឆ្នោតនៅពេលពួកគេដោះស្រាយការលំបាកក្នុងការសម្របខ្លួនទៅនឹងអាកប្បកិរិយាថ្មីក្នុងពេលមានជំងឺរាតត្បាត។ អ្នកជំនាញរៀបចំការបោះឆ្នោតបានប៉ាន់ប្រមាណថាវាអាចចំណាយអស់ ៤ ពាន់លានដុល្លារដើម្បីធ្វើការផ្លាស់ប្តូរទាំងអស់ ប៉ុន្តែព្រឹទ្ធសមាជិមកពីគណបក្សសាធារណរដ្ឋមិនដែលធ្វើចំណាត់ការលើសេចក្តីព្រាងច្បាប់ស្តីពីថវិកាជំនួយពីសភាដែលគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យនោះទេ ដែលរាប់បញ្ចូលទឹកប្រាក់ចំនួន ៣,៦ ពាន់លានដុល្លារដើម្បីជួយមន្ត្រីបោះឆ្នោត។

លោកហ្សាក់ឃើបឺកនិងលោកស្រីចាន់បានឈានជើងចូលជួយដោះស្រាយបញ្ហានេះដំបូងបំផុតក្នុងខែកញ្ញាជាមួយនឹងការបរិច្ចាគទឹកប្រាក់ ៣០០ លានដុល្លារ។ រឿងនេះកើតឡើងបន្ទាប់ពីម្ចាស់ជំនួយផ្សេងទៀតបានចូលរួមចំណែកចំពោះថវិកាបោះឆ្នោតនេះដែរ គឺ មជ្ឈមណ្ឌលបច្ចេកវិជ្ជានិងជីវិតស៊ីវិលនៅក្រុងឈីកាហ្គោ ដែលទទួលជំនួយភាគច្រើនពីស្ថាបនិកហ្វេសប៊ុក។

លោកស្រី ធៀណា អែបចនសុន នាយកប្រតិបត្តិមជ្ឈមណ្ឌលបច្ចេកវិជ្ជានិងជីវិតស៊ីវិល និយាយថា “យើងបានឃើញការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកម្មវិធីជំនួយឆ្លើយតបនឹងកូវីដ១៩កាលពីខែមុនពីមន្ត្រីបោះឆ្នោតជាង ២.១០០ នាក់ដែលកំពុងស្វែងរកមូលនិធិដើម្បីធានាឱ្យមានសុវត្ថិភាពនិងជម្រើសបោះឆ្នោតសម្រាប់អ្នកបោះឆ្នោតនៅគ្រប់ទិសទីនៃប្រទេស”។

ថវិកានេះនឹងត្រូវចំណាយសម្រាប់ឧបករណ៍ការពារដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូរ៉ូណានៅតាមការិយាល័យបោះឆ្នោតនិងទីតាំងបោះឆ្នោតចល័ត ឧបករណ៍ដើម្បីរៀបចំការបោះឆ្នោតតាមប្រៃសណីយ៍ និង ឧបករណ៍ជាច្រើនទៀត៕ ដោយ ៖ កញ្ញាដាលីស

លោកហ្សាក់ឃើបឺកនិងលោកស្រីចាន់បរិច្ចាគ១០០លានដុល្លារបន្ថែមទៀតដល់ការិយាល័យបោះឆ្នោតក្នុងស្រុក

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular