ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: ពលរដ្ឋរងគ្រោះដោយទឹកជំនន់ហ៊ុមព័ទ្ធពន្លិច នៅភូមិសាយសាម៉នឃុំចំណោមស្រុកមង្គលបូរីទទួលអំណោយផ្ទួនៗ។

យោងមន្ត្រីអាជ្ញាធរស្រុកមង្គលបូរីបានអោយកាសែតរស្មីកម្ពុជាដឹងកាលពីថ្ងៃទី១៣ខែតុលាថា៖ កាលពីថ្ងៃទី១២ខែតុលា លោកអ៊ុ រាត្រិ អភិបាលខេត្តនិងជាប្រធានគនៈបញ្ជាការកងឯកភាពខេត្តបន្ទាយមានជ័យ លោកលី សារី អភិបាលរងខេត្តនិងមន្ត្រីអាជ្ញាធរ សមត្ថកិច្ចជំនាញនិងកងកម្លាំងបានជិះកាណួតទៅជន្លៀសសង្គ្រោះបន្ថែមដល់ពលរដ្ឋនៅភូមិសាយសាម៉នឃុំចំណោមស្រុកមង្គលបូរីចំនួន២០៥គ្រួសារនៅទួលសុវត្ថិភាព ហើយបានចែកអំណោយម្ហូបអាហារ។
លុះដល់ថ្ងៃទី១៣ខែតុលា ខណៈលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងលោកអភិបាលខេត្ត លោកស្នងការនគរបាល លោកមេបញ្ជាការនៃកងរាជអវុធហត្ថ យោធាខេត្ត កងពលលេខ៥១ ..បានជិះកាណូតទៅសួរសុខទុក្ខទៀត ក៏បានដឹកនាំស្បៀងអាហារទៅជូនបន្ថែមទៀត។

សម្រាប់ភូមិសាស្ត្រស្រុកមង្គលបូរីដដែលនេះទៀត មកទល់យប់ថ្ងៃទី១៣ខែតុលា មានពលរដ្ឋរាប់រយពាន់គ្រួសារបន្តជន្លៀសចេញពីទឺកជំនន់ដែ ទៅកាន់ទីទួលសុវត្ថិភាព ។
ក្នុងនោះ មានទៅនៅក្នុងសំពត់តង់នាបណ្តោយដងផ្លូវជាតិលេខ៥ ,ផ្លុវខេត្តលេខ១៥៩ តាមវត្ត តាមសាលារៀនជាដើម។
ហើយក្នុងអំឡុងដែលទឹកជំនន់បន្តហក់ឡើង ហើយហៀរហូររាចពាសវាលពាសកាលនេះ តាំងពីព្រឹកដល់យប់ក៏មានភ្លៀងរលឹមនិងខ្យល់ដ៏ត្រជាក់ បង្កទុក្ខលំបាកមួយជាន់ទៀតដល់ពលរដ្ឋរងគ្រោះ ។

ជាងនេះទៅទៀត ពលរដ្ឋក៏ទទួលបានតង់និងជម្រកម្តងមួយៗ ពីអាជ្ញាធរស្រុក ឃុំដែលរៃអង្គាសបានពីសប្បុរសជននានាក្នុងស្រុក ។ឯ អំណោយតង់ពីអាជ្ញាធរនិងស្ថាប័នជំនួយថ្នាក់លើ នៅមិនទាន់ឃើញនៅឡើយ ។
ក្នុងគ្រាក្រដ៏លំបាកនេះ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចខេត្ត ស្រុក ឃុំ ភូមិបាននឹងកំពុងចុះត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍និងឆ្លើយតបតម្រូវការផ្នែកសង្គ្រោះបន្ទាន់ សន្តិសុខ សុវត្ថិភាព សុខភាព ជីវភាព៕ ល