ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០

117
ចែករម្លែក

ឆ្នាំជូត
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​ឃើញថា​មានការ​លូតលាស់​និង​ទទួលផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​ការរស់នៅ​កើត​បញ្ហា​ប្រទាំង​ប្រទើស​និង​ក្រុមមនុស្ស​ប៉ង​អាក្រក់​ច្រើន​គប្បី​ប្រយ័ត្នប្រយែង​។​អ្នក​អាជីវករ​មានការ​លូតលាស់​ទៅមុខ​គួរសម​ហើយ​ការរក​ផល​កម្រៃ​ទៀតសោត​គ្រាន់​បាន​មួយ​កក់ក្តៅ​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ជម្លោះ​វិវាទ​ឬ​ចង់​ដោះស្រាយ​បញ្ហា​អ្វីមួយ​ក៏​ជា​ឱកាសល្អ​ប្រពៃ​ផងដែរ​៕

ឆ្នាំឆ្លូវ
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​ក្នុង​ការប្រកប​កិច្ចការងារ​ណា​ដែល​សំខាន់​ឡើយ​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ណាស់ដែរ​។​ចំពោះ​ការប្រកប​ការងារ​មានការ​រាំងស្ទះ​ច្រើន ហើយ​អាចមាន​ប៉ះ​ពាក្យសម្តី​អ្នក​នៅក្បែរ​ខ្លួន​ឬក៏​មាន​ទទួលរង​ការស្តីបន្ទោស​ពី​នរណាម្នាក់​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​ប្រទាំង​ប្រទើស​ច្រើន ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់ បោក​គេ​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​រកាំចិត្ត​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ដូច្នេះ​ត្រូវ ខិតខំ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទើប​ប្រសើរ​ហោង​៕

ឆ្នាំខាល
​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឬ​បើ​មានការ​ប្រកបការងារ​តែង​មានការ​ចម្រើន​លូតលាស់​និង​ទទួលជោគជ័យ​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​ទៅមុខ​ល្អ​គួរសម​ហើយ​បើ​ចង់​ទិញ​ទំនិញ​អ្វីមួយ​គ្រាន់​ទុកជា​ការជួញដូរ​នៅ​ថ្ងៃ​ខាងមុខ​ក៏​ជា​ឱកាសល្អ​ផងដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ក្នុងពេល​នេះដែរ​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់ ទីបំផុត​បើ​មាន ការស្វែងរក​គឺអាច​ជួប​គូស្នេហ៍​ដែល​ខ្លួន​ពេញចិត្ត​ហើយ​ថែមទាំង​ផ្អែមល្ហែម​ដល់​ចាស់​ស្លាប់​ថែមទៀត​៕

ឆ្នាំថោះ
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ម្ល៉ោះហើយ​គប្បី​មានការប្រយ័ត្នប្រយែង​ពិសេស​កា​រស​ម្រ​ច​ចិត្ត​អ្វីមួយ​ងាយ​ភ្លាំងភ្លាត់​ណាស់​។​លោកអ្នក​ត្រូវ​ចងចាំ​ថា​ការសម្រេចចិត្ត​ត្រូវបាន​ប្រាក់កាស​តែបើ​សម្រេច​ខុស​វិញ​នឹងត្រូវ​បាត់បង់​អ្វីមួយ​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនសូវ​គាប់ប្រសើរ​ទេ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ព្រោះ​លាភ​តូចធំ​ច្រើន​បោល​ហួស​ឬ​មិន​ក៏​ត្រូវគេ​ដណ្តើមយក​អស់ៗ​មុន​ដែរ​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​និង​ពាក់មុខយក្ស​ដាក់គ្នា​៕

ឆ្នាំរោង
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​មានការ​សុខ​សប្បាយ​ផ្លូវចិត្ត​វិញ​ខ្លះ ហើយ​លោកអ្នក​ប្រកបការងារ ឃើញថា​ជឿនលឿន​សន្សឹមៗ​ទៅមុខ​ដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ជោគជ័យ​ដូច​បំណង​ប៉ុន្មាន​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ ទល់​។ ក្នុង​រង្វង់​គ្រួសារ​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កើត​ការប្រទាំងប្រទើស​ច្រើន​បន្តិច​ព្រោះតែ​ការ​ប្រចែប្រច័ណ្ឌ​លុកលុយ​៕

ឆ្នាំម្សាញ់
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ការធ្វើ​អ្វីមួយ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​អាក្រក់​ងាយ​នឹង​កើតឡើង​ណាស់ ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រូវយក​ភាព​ច្រណែនឈ្នានីស​ដាក់​ចំពោះ មុខ​ឬ​បង្ករឿង​ថ្នាំងថ្នាក់​ចំពោះ​អ្នកដទៃ​ប្រយ័ត្ន​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​ថែមទៀត​។​

​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ត្រូវ​យកចិត្តទុកដាក់​និង​បំបាត់​ភាព​ប្រចែប្រច័ណ្ឌ​ចេញពី​ខ្លួន​ខ្លះ​ទើប​មាន​ភាព​ផ្អែមល្ហែម​គ្រាន់​គាប់ប្រសើរ ៕

ឆ្នាំមមី
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ​ឬ​សុំ​ប្រកបការងារ​អ្វីមួយ​ពី ព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ផ្តល់​នៅពេល​ក្រោយ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មាន​ភាព​កាក់កប​គួរសម ហើយ​កំពុងមាន​ភាព​សុខដុម​ប្រពៃ​ណាស់​ផង​។ ការធ្វើដំណើរ​ទី ជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​មាន​ភាព​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

ឆ្នាំមមែ
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ទៅណា​មក​ណា​តែងមាន​សញ្ញា​ភ្លើង​បៃតង​បើក​រង់ចាំ​និង​ការប្រកប​កិច្ចការងារ​ជឿនលឿន​ទៅមុខ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​ឬ​បណ្តាក់ទុន​ធ្វើ​អ្វីមួយ​មិនត្រូវ​ប្រថុយប្រថាន​ពេក​ឡើយ​ហើយ​ត្រូវតែ​ចងចាំ​ថា​ត្រូវ​គិតគូរ​ឱ្យបាន ច្បាស់លាស់​មុននឹង​ធ្វើ​អ្វីមួយ​ទើប​មិន​ជះឥទ្ធិពល​អាក្រក់​ណាមួយ​មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​រៀបចំ​អាពាហ៍ពិពាហ៍​ជាការ​ប្រពៃ​គួរសម​៕

ឆ្នាំវក
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ចម្រើន​លូតលាស់​និង​ទទួលជោគជ័យ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការរីក​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ​ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ភាព​ប្រទាំង​ប្រទើស​ពិសេស​ឱ្យ​ប្រយ័ត្ន​បញ្ហា​គ្រោះ​ចាញ់បោក​គេ​បន្តិច​។​

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​នោះឡើយ​៕

ឆ្នាំរកា
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ហេតុនេះ​ការធ្វើ​អ្វីមួយ​មិន​ងាយ​រីកលូតលាស់​ទៅមុខ​ទេ ពិសេស​ងាយ​កើត​បញ្ហា​ច្រើន​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​អាច​រកប្រាក់​ចំណូល​គ្រាន់​រស់​រវើក ហើយ​បើ​លោកអ្នក​ចង់​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​ក៏​តែង​សម​ដូច​ប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ឧប្បត្តិហេតុ​បន្តិច​ព្រោះ​ងាយ​ជួប​បញ្ហា​ណាស់ដែរ​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពកក់ក្តៅ​ដោយសារ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​៕

ឆ្នាំច
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​មិន​ថា​ទាក់ទង​ការងារ ជជែក​បញ្ហាសំខាន់ ឬ​ប្រកប​ពិធី​អ្វីមួយ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ីជួញដូរ​ក្នុង​ពេលនេះ​វិញ​មាន​ភាពរលូន​ល្អ​ទៅមុខ​និង​ការរក​ប្រាក់កម្រៃ​ទៀតសោត​ក៏​គ្រាន់បើ​ជាង​មុន​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​លោកអ្នក​កុំ​គប្បី​សេពគប់​គ្រឿង​ស្រវឹង​ពីព្រោះ​ពុំមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​មកវិញ​៕

ឆ្នាំកុរ
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​មានរឿង​រាវ​ខ្លះៗ​ចូលមក​ប៉ះទង្គិច​ផ្លូវចិត្ត​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួល​ចិត្ត​នោះឡើយ​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​របស់លោក​អ្នក​នឹង​ចាប់ផ្តើម​មាន​ភាពល្អប្រសើ​រ​ឡើងវិញ​ហើយ​ធ្វើ​អ្វី​ក៏​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​ល្អ​ប៉ុន្មាន​ទេ​ព្រោះ​មានតែ​ក្រុមមនុស្ស​តាម​យាយី​និង​ផ្ចាញ់ផ្ចាល​ច្រើន​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​មិន​ដែរ​នោះទេ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម