ដោយ: មុនីរ័ត្ន / ភ្នំពេញ: លោក ស សុខា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំជ្រៃ និងភរិយា ព្រមទាំងក្រុមការងារ កាលពីរសៀលថ្ងៃទី១៣ ខែតុលា បានជួបសំណេះសំណាលសួរសុខទុក្ខពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ចំនួន ១៣៣គ្រួសារ នៅក្នុងឃុំជ្រៃ ស្រុកមោងឫស្សី ដែលកំពុងទទួលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀង។
ក្នុងឱកាសនោះ ក៏បាននាំយកគ្រឿងឧបភោគ-បរិភោគ រួមមាន ៖ អង្ករ ចំនួន ៥តោន ទឹកសុទ្ធ ចំនួន ១០០កេះ មី ចំនួន ១៩៥កេះ ទឹកត្រី ចំនួន ៥០យួរ ត្រីខ ចំនួន ៩៨០កំប៉ុង និងសំបកបាវ ចំនួន ២ ០០០បាវ ឧបត្ថម្ភដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំង ១៣៣គ្រួសារនោះផងដែរ៕ ល





