ស្បូន បើនិយាយចំពោះនារីគ្រប់រូបពិតជាសំខាន់ណាស់ ជាពិសេស ការសម្រាលកូនតែម្តង។ ដូចនេះ តើស្ត្រីគួរតែសម្រាលកូនប៉ុន្មានដង ទើបមិនបំផ្លាញស្បូនរបស់ខ្លួន?
ជាធម្មតា ពេលដែលនារីមានរដូវ មានន័យថា ពេញក្រមុំ ជាពេលដែលនារីអាចសម្រាល កូនបានហើយ។ ប៉ុន្តែប្រសិនជាអ្នកមានកូនក្នុងពេលវ័យក្មេងពេក អាចធ្វើឲ្យប៉ះពាល់ដល់ សុខភាព និងស្បូនអ្នក។ ដូចនេះ អ្នកអាចចាប់ផ្តើមយកកូនពេលដែលអ្នកមានអាយុចាប់ពី២៣ ឆ្នាំឡើងលើ។ ចំនួនកូនដែលអ្នកអាចសម្រាលបានចន្លោះពី២ទៅ៣ទើបអាចការពារស្បូន អ្នកបានល្អ ដោយធ្វើឲ្យស្បូនអ្នកមិនងាយកើតមហារីកព្រមទាំងមិនងាយប្រឈមនឹងជំងឺ មហារីកសុដន់ផងដែរ។ ដូចនេះ អ្នកម្តាយអាចយកត្រឹម៣បានហើយទើបមិនបំផ្លាញសុខភាព ស្បូនរបស់អ្នក៕ ដោយៈ health.com.kh
