លោក អាសេន វេងហ្គើ (Arsene Wenger) បារម្ភថា ឆ្នាំដ៏ល្អប្រសើររបស់កីឡាករ ម៉េស៊ុត អូហ្ស៊ី (Mesut Ozuil) គឺកំពុងតែបាត់បង់ទៅដោយឥតប្រយោជននៅក្លឹប Arsenal ហើយបានទទូចឲ្យ លោក មីគែល អាតេត (Mikel Arteta) ដាក់ឲ្យកីឡាកររូបនេះចូលលេង។
លោក វែងហ្គើ បាននាំយក អូហ្ស៊ីល មកកាន់ក្លឹប Arsenal ក្នុងកិច្ចសន្យាផ្ទេរ៤២លានផោន កាលពីខែសីហាឆ្នាំ២០១៣ ប៉ុន្តែអតីតកីឡាករជម្រើសជាតិអាល្លឺម៉ង់រូបនេះធ្វើមិនបានល្អ ចាប់តាំងពីចាកចេញពីក្លឹបចាស់កាលពីពីរឆ្នាំមុន។
កីឡាករម្ចាស់មេដាយមាស World Cup ឆ្នាំ២០១៤ រូបនេះមិនទាន់បានបង្ហាញមុខនៅឡើយទេ នៅក្រោមការដឹកនាំរបស់លោក អាតេតា នៅរដូវកាលនេះ ហើយមិនបានលេងមួយនាទីសោះ មុនពេលបិទប្រទេសដោយសារវីរុសកូវីដ ១៩ កាលពីខែមីនា។
លោក វែងហ្គើ បាននិយាយថា ក្លឹប Arsenal ត្រូវតែស្វែងរកច្រក ដើម្បីឲ្យកីឡាករ អូហ្ស៊ីល ចូលរួម។ លោក វែងហ្គើ នៅតែមានអារម្មណ៍ថា កីឡាករវ័យ៣៣ឆ្នាំរូបនេះនៅមានលទ្ធផលល្អ ច្រើនទៀតដែលត្រូវផ្តល់ឲ្យក្លឹបនេះ ប៉ុន្តែសារភាពថា ការផ្លាស់ប្តូរនៃការប្រកួតបែបទំនើបនេះ ធ្វើឲ្យ អូហ្ស៊ីល បង់ឱកាស។
លោក វែងហ្គើ បាននិយាយថា “ខ្ញុំមានអារម្មណ៍ថា វាគឺជាការខាតបង់ពេលវេលា។ ដំបូងគឺថា គាត់ស្ថិតនៅក្នុងឆ្នាំដែលកីឡាករដែលមានទេពកោសល្យដូចជា អូហ្ស៊ីលអាចនាំមកលទ្ធផលល្អ ច្រើនជាងនេះ”៕ ប្រែសម្រួល: ពិសិដ្ឋ
