ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: នៅ​ស្រុក​ម៉ាឡៃ ទឹកជំនន់​បាន​ស្រក​ហើយ តែ​មន្ត្រី​និង​ពលរដ្ឋ​បែរជា​បាន​ប្រទះឃើញ​ផុសចេញ​គ្រាប់​តោន​១​គ្រាប់ នៅ​មាត់​អូរ​ព្រំដែន​កម្ពុជា​-​ថៃ នា​ភូមិ​ក្បាលស្ពាន​ឃុំ​/​ស្រុក​ម៉ាឡៃ កាលពី​រសៀល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០​។​

​លោក ស្វាយ ជា អភិបាលរង​ស្រុក​ម៉ាឡៃ បាន​ឲ្យ​ដឹង​ថ្ងៃទី​១៣​ខែតុលា​ថា លោក​និង​បានមក​ត្រួត​ពិនិត្យមើល​ទឹកជំនន់​នៅ​អូរ​ព្រំដែន​កម្ពុជា​-​ថៃ លោក​និង​ប្រជាជន​ក៏​ប្រទះឃើញ​គ្រាប់​មីនតោន​មួយ​គ្រាប់ នៅ​នឹង​មាត់​អូរ​ព្រំដែន​ត្រង់ចំណុច​បង្គោលព្រំ​ដែន​លេខ​៥០​។​

​លោក​បន្តថា លោក​បាន​រាយការណ៍​ជូន​ប្រតិបត្តិ​ករ​បោសសម្អាត​មីន ហើយ​អ្នកជំនាញ​នៃ​ប្រទេស​ទាំង​២ នឹង​ទៅពិនិត្យ​ហើយ​សម្រេច​ថា ត្រូវ​ដោះចេញ​ឬ​ដាក់​សញ្ញា​គ្រោះថ្នាក់​មីន​ព្រមាន​នៅ​ទីនោះ​។ ចំពោះមុខ អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​គ្រប់យ៉ាង រាប់ទាំង​ពី​គ្រោះថ្នាក់​នៃ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​និង​មីន​ផង ព្រោះ​ម៉ាឡៃ​គឺជា​អតីត​សមរភូមិ​៕ ល​