ដោយៈសុផល/ភ្នំពេញ៖មិត្តហ្វូនថ្មីៗនេះបានប្រកាសជាផ្លូវការនូវការចាប់ផ្តើមកម្មវិធីប្រលងប្រណាំងថតវីដេអូ កំណប់សហគមន៍ជំរំទេសចរណ៍រដូវកាលទី៣ ក្រោមប្រធាន បទ «ខ្ញុំនិងធម្មជាតិ» ដែល​រៀប​ចំ​ឡើងដោយក្រសួងទេសចរណ៍សហការនឹងក្រុមដើរ ព្រៃ MOB Galleryនិង​ឧប​ត្ថម្ភ​ផ្តាច់មុខដោយ​​មិត្តហ្វូន។

គោលបំណងធំនៃការបង្កើតកម្មវិធីប្រលងប្រណាំងមួយនេះគឺដើម្បីបង្ហាញនូវ​សក្តានុ​ពល​​សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជា ជាពិសេសបង្ហាញ​នូវគំនិត​ច្នៃប្រឌិត និងស្នាដៃតាមរយៈការបង្កើតវីដេអូរបស់យុវជនខ្មែរនាពេលបច្ចុប្បន្ននេះ។ កម្មវិធីនេះក៏រំពឹងថានឹងលើកទឹកចិត្តឱ្យប្រជាជនចេះការពារបរិស្ថាននិងថែរក្សា​សម្រ​ស់​ដ៏ស្រស់ស្អាតនៃទេសភាពនៃព្រះរាជាណាចក្រផងដែរ។

កម្មវិធីនេះបានចាប់ផ្តើមទទួលការចុះឈ្មោះតាមរយៈអនឡាញហើយ ដោយយុវជន​ទាំងអស់​បានលើកទឹកចិត្តឲ្យចូលរួម ដោយគ្រាន់តែចុចទៅលើតំននេះ http://bit.ly/3av00k9 ដើម្បីយកទម្រង់ចុះឈ្មោះ និងលក្ខខណ្ឌផ្សេងៗទៀត។

លោកញ៉ុង ឌិន ថន (Nhong Dinthan)នាយករងនៃក្រុមហ៊ុនមិត្តហ្វូន​បានមាន​ប្រ​សា​សន៍ថា៖“ដោយមើលឃើញប្រទេសកម្ពុជាជាប្រទេស​ដែលសម្បូរទៅដោយសម្បត្តិ​ធម្ម​ជាតិ​ជាពិសេសតំបន់ទេសចរណ៍ថ្មីៗជាច្រើន​ត្រូវបានរកឃើញជាបន្តបន្ទាប់ដោយ​ក្រុម​យុវជនដូច្នេះយើងរីក​រា​យក្នុងការចូលរួមជាមួយក្រសួងទេសចរណ៍​ដើម្បីរៀបចំ​កម្មវិធី​នេះឡើងក្នុងការជួយផ្សព្វ​ផ្សា​យ​សហគមន៍ទេសចរណ៍ជីវចម្រុះប្រពៃណី​វប្បធម៌​នៅ​កម្ពុជា​ឲ្យកាន់តែផុសផុលឡើងជាពិសេស​លើកទឹកចិត្តយុវជនទាំងអស់ដែល​មាន​គំនិ​ត​ច្នៃប្រឌិតក្នុងការផលិតវីដេអូផ្សព្វផ្សាយវិស័យទេស​ចរណ៍នៅកម្ពុជាជាមួយប្រាក់រង្វាន់​យ៉ាង​ច្រើនទៀតផង”។

លោក វ៉ាន់ ហ្គាង (Van Gang) ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនមិត្តហ្វូនក៏បានថ្លែងថា៖ “នេះជាសកម្មភាពទំនួលខុសត្រូវសង្គមមួយទៀតរបស់មិត្តហ្វូនដែលបានចូលរួមជាមួយក្រសួងទេស​ចរណ៍ក្នុងការជួយជ្រោមជ្រែងនិងផ្សព្វផ្សាយអំពី​ភាពស្រស់ស្អាតរបស់​ប្រទេសកម្ពុជា។ត្បិតកម្ពុជាមិនមែនជាប្រទេសដែលធំមែនពិត​តែសម្បូរហូរហៀរ​ទៅ​ដោយតំបន់ទេសចរណ៍រាប់មិនអស់ហើយជាមួយកម្មវិធីប្រលងប្រណាំងវីដេអូ​ទេសចរ​ណ៍នេះយើងសង្ឃឹមថាប្រជាជនកម្ពុជាទាំងអស់នឹងកាន់តែបានស្គាល់នូវតំបន់ទេសចរណ៍ថ្មីៗដែលគ្រប់គ្នាកម្រនឹងបានទៅនិងឃើញ​ផងដែរ”។

កម្មវិធីប្រលងប្រណាំងថតវីដេអូកំណប់សហគមន៍ ជំរំទេសចរណ៍រដូវកាលទី ៣ ក្រោ​ម​ប្រធានបទ«ខ្ញុំនិងធម្មជាតិ»នឹងងធ្វើការស្វែងរកក្រុមយុវជនដែលផលិតវីដេអូ​ទេសចរ​ណ៍​​ប្រកបដោយភាពច្នៃប្រឌិត ដើម្បីទទួលបាននូវប្រាក់រង្វាន់ជាច្រើនដូចជា ជ័យលាភី​លេខ ១ នឹងទទួលបាន ៦ លានរៀល ជ័យលាភីលេខ២ ចំនួន ៤ លានរៀល និងជ័យ​លាភីលេខ ៣ នឹងទទួលបាន ២ លានរៀល។

មិត្តហ្វូនជាប្រតិបត្តិករឈានមុខគេលើបណ្តាញគ្របដណ្តប់ទូលំទូលាយទូទាំងប្រទេស ព្រមទាំងទទួលស្គាល់ជាប្រតិបត្តិករដែលតែងតែចូលរួមចំណែកជាមួយសកម្មភាពទំនួល​ខុសត្រូវសង្គមជាច្រើនផងដែរទាំងវិស័យរដ្ឋនិងឯកជន។ ដើម្បីតាមដានការប្រកួត​នេះ និងព័ត៌មានផ្សេងៗទៀតសូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ​របស់មិត្តហ្វូន​www.fb.com/metfone.closer ៕Ph