អាស់​ស្ពាយ​បាន​នាំយក​កូន​ត្រី​អណ្ដែង​ជាង​៤៥.០០០​ក្បាល​ផ្ដល់ជូន​កសិករ​៣០​គ្រួសារ

114
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​ពូជ​ត្រី​អណ្ដែង​ប្រមាណ​ជាង​៤៥.០០០​ក្បាល និង​ចំណី​ត្រី​មួយចំនួន នៃ​កម្ម​វី​ធី អាស់​ស្ពាយ ត្រូវបាន​នាំយកទៅ​ផ្ដល់ជូន​កសិករ ៣០​គ្រួសារ នៅ​ឃុំ​ថ្មី ស្រុក​គូលែន ខេត្តព្រះវិហារ​។​ដើម្បី​ជាការ​លើកទឹកចិត្ត និង​ជា​ទុន​ប្រកប​របរ​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ខណៈ​ស្ថានការណ៍​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នៅតែ​បន្ដ​អូសបន្លាយ​។​

​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន​នឹង​ការប្រែប្រួល​អាកាសធាតុ ហៅ​កាត់​ថា អាស់​ស្ពាយ (ASPIRE) នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០​នេះ បាន​នាំយក​នូវ​ពូជ​កូន​ត្រី​អណ្ដែង និង​ចំណី​ត្រី ជូន​ដល់​ក្រុម​កសិករ​បណ្ដុំ អាជីវកម្ម​ចិញ្ចឹម​ត្រី​ចំនួន ៣០​គ្រួសារ​។

​ដែល​ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​ភូមិ​ថ្នល់​បែក​ឃុំ​ថ្មី​ស្រុក​គូលែន​ខេត្តព្រះវិហារ​ក្រោម​ការអញ្ជើញ​ចូលរួម​ពី​លោក​គុយ​ម៉ា​រី​ន​ឌី​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​មន្ដ្រី​ជំនាញ​និង​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀត​។​


​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បាន​គូសបញ្ជាក់ថា គម្រោង ASPIRE ជា កម្មវិធី​មួយ បាន​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​បណ្តុះបណ្តាល ផ្តល់​បច្ចេកទេស ធនធាន ថវិកា សំភារៈ​ដល់​ពលរដ្ឋ​ទាំងអស់​អោយ​ពួកគាត់​មាន​មុខរបរ​ដើម្បី​បង្កើន​ផលិតផល​នានា​សំរាប់​ផ្គត់ផ្គង់​ទីផ្សា​នៅតាម​តំបន់​នានា​អោយបាន​គ្រប់គ្រាន់​។​

​ជាមួយនេះ​លោក​គុយ​ម៉ា​រី​ន​ឌី​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​បាន​ជម្រុញ​លើកទឹកចិត្ត​ដល់​កសិករ​ទាំង​អស់ប​ន្ទា​ប់​ពី​ទទួល​បានកូន​ត្រី​ទាំងនេះ​ទៅហើយ​ត្រូវខិតខំ​ប្រឹងប្រែង​ពង្រីក​និង​អភិវឌ្ឍន៍​ការងារ​ខ្លួន​បន្ថែមទៀត​ដើម្បី​បង្កើន​សេដ្ឋកិច្ច​គ្រួសារ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​កាត់បន្ថយ​ការនាំ​ចូល​ពី​ប្រទេសជិតខាង​។​


​លោក​បាន​បន្តថាៈ​ដើម្បី​សម្រេច​គោលដៅ​លើ​ការចិញ្ចឹម​ត្រី​នេះ​កសិករ​ផលិត​ត្រូវមាន​កិច្ចសហការ​ល្អជា​ក្រុម​បណ្តុំ​តាម​មូលដ្ឋាន​នីមួយៗ​និង​ត្រូវ​រៀបចំ​ផែនការ​ផលិត​ឱ្យស្រប​និង​តម្រូវការ​ទីផ្សារ​។​ជាពិសេស​ត្រូវតែមាន​ឆន្ទៈ​លើ​ការចិញ្ចឹម​និង​ការថែទាំ​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​និង​លក្ខណៈ​បច្ចេកទេស​។​សម្រាប់​កសិករ​ទាំង​៣០​គ្រួសារ​ដែល​ចូលរួម​ក្នុង​ពេលនេះ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ពូជ​កូន​ត្រី​អណ្ដែង​ចំនួន ១.៥០០​ក្បាល ស្មើ ៦​គីឡូក្រាម និង​ចំណី​ត្រី​ចំនួន ១៣​គីឡូក្រាម​ស្មើៗ​គ្នា​។​

​សូមបញ្ជាក់ថា វារីវប្បកម្ម​នៅ​ខេត្តព្រះវិហារ​ចែកចេញជា​បី​បែប គឺ​ការចិញ្ចឹម​ត្រី​ក្នុង​ស្រះ ចិញ្ចឹម​ក្នុង​តង់​ប្លា​ស្ទិ​ក​,​និង​ការចិញ្ចឹម​ក្នុង​បែរ​។​ក្នុងនោះ​លោក​ថា​នៅ​ទូទាំង​ខេត្ត​មាន​ស្រះ​ចិញ្ចឹម​ត្រី​សរុប​ចំនួន ៤១៧​ស្រះ គឺ​គាំទ្រ​ដោយ​កម្មវិធី អាស់​ស្ពាយ​, ចិញ្ចឹម​ត្រី​ក្នុង​បែរ​មាន​ចំនួន ៦​បែរ​, ចិញ្ចឹម​ត្រី​ក្នុង​តង់​ប្លា​ស្ទិ​កមាន​ចំនួន​៧១​គ្រួសារ​,​។​ចិញ្ចឹម​កង្កែប​ក្នុង​តង់​ប្លា​ស្ទិ​ក​ចំនួន​៣១​គ្រួសារ​ព្រមទាំង​មាន​កន្លែង​បង្កាត់​-​ភ្ញាស់​ពូជ​កង្កែប​ជា​លក្ខណៈ​គ្រួសារ​ចំនួន​៤​កន្លែង​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម