ក្លិប​កីឡា​កា​រ៉ា​តេ​ចំនួន​៥​ហ្វឹកហាត់​នៅ​ស្តា​ត​ចាស់​ត្រៀម​ចូលរួម​ប្រកួត​ជើងឯក​នៅ​ខែ​នេះ


​ដោយៈ​រ៉ូ​ហ្សា​/​ភ្នំពេញៈដើម្បី​ត្រៀមខ្លួន​ចូលរួម​ព្រឹ​ត្តឹ​ការណ៍​នៃ​ការប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើស​រើស​ជើងឯក ទូទាំងប្រទេស នៅ​ថ្ងៃទី២២ ដល់ ២៤ ខែតុលា ២០២០​នៅ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កីឡាករ​-​កីឡាការិនី​ចំនួន​៤២​នាក់​មកពី​ក្លិប​កីឡា​កា​រ៉ា​តេ​ចំ​នួ​ន៥ បានធ្វើការ​ហ្វឹកហាត់​ជាប្រចាំ​រៀងរាល់ថ្ងៃ​នៅ​ស្តា​ត​ចាស់​។ លោក ឡា​ច ច័ន្ទដារ៉ា គ្រូបង្វឹក​ក្រសួងមហាផ្ទៃ បានបញ្ជាក់​បែបនេះ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​។​

​លោក ឡា​ច ច័ន្ទដារ៉ា ឲ្យ​ដឹងថា ក្លិប​ទាំង​ប្រាំ​នោះ​រួមមាន ក្លិប​ក្រសួងការពារជាតិ ក្លិប​ក្រសួងមហាផ្ទៃ ក្លិប​ឫស្សីកែវ ក្លិប​ទីក្រុង​សេះ​មកពី​ខេត្ត​ព្រះសីហនុ​និង​ក្លិប​សុរិយា​។​ក្លិប​ទាំង​៥​ធ្វើការ​ហ្វឹកហាត់​ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ​នៅ​ស្តា​ត​ចាស់ ហើយ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ហាត់​នៅ​ក្លិប​សុរិយា ។ ហើយ​នៅ​រាល់​ល្ងាច​កីឡាករ​-​កីឡាការិនី​តែងតែ​សាកល្បង​សមត្ថភាព​និង​បច្ចេកទេស​ជាមួយគ្នា ដើម្បី​ដកស្រង់​បទពិសោធន៍​របស់​កីឡាករ​-​កីឡាការិនី​ពី​ក្លិប​មួយ​ទៅ​ក្លិប​មួយទៀត​។​

​លោក ឡា​ច ច័ន្ទដារ៉ា បាន​រំលឹកថា ការប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​ទូទាំងប្រទេស ២០១៩ ទទួលបាន​មេដាយ​សរុប​១១​គ្រឿង​ក្នុងនោះ​មេដាយមាស​៥​គ្រឿង មេដាយប្រាក់​៣​គ្រឿង​និង​មេដាយសំរិទ្ធ​៣​គ្រឿង​ជាប់​ចំណាត់ថ្នាក់​លេខ​២​ចំណែក​កងយោធពល​ខេមរៈភូមិន្ទ​ជាប់​ចំណាត់ថ្នាក់​លេខ ១៕​R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular