ប្រតិបត្តិការ​ជម្លៀស​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ បន្តធ្វើ​

186
ចែករម្លែក

ដោយ​៖ ភ្នំ​ស្វាយ / បន្ទាយមានជ័យ​៖ ប្រតិបត្តិការ​ជម្លៀស​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ បន្តធ្វើ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែតុលា ឆ្នាំ​២០២០ នេះ ដោយ​ពេលនេះ​ត្រូវ​ប្រើ​កម្លាំង​សរុប​ទ្វេ​ដង បូក​រួមទាំង​កម្លាំង​អន្តរាគមន៍ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​មក​គាំទ្រ​ផង​។​

​កាលពី​ថ្ងៃទី​១៣ ខែតុលា ប្រតិបត្តិការ​គ្រាអាសន្ន​ថ្ងៃ​ដំបូង​បាន​ប្រើ​កម្លាំង​សរុប​១.០០០​ប្លាយ​នាក់ ក្នុងនោះ​មាន​នគរបាល​ច្រើនជាងគេ បន្ទាប់មក​កម្លាំង​កង​រាជ​អាវុធហត្ថ កងទ័ព ពន្ធនាគារ​នុ​រក្ស ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​១៤​ខែតុលា ថា ៖ តាម​អនុសាសន៍​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​រន​គរ​បាល​ជាតិ គឺ​នៅ​ថ្ងៃទី​១៤​ខែតុលា​នេះ កម្លាំង​នគរបាល​អន្តរាគមន៍ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ រួមទាំង​មធ្យោបាយ​ជាច្រើន​បានមក​ជួយ​គាំទ្រ​ផង ដើម្បី​ជម្លៀស​អ្នក​ជាប់ឃុំ​ដែល​ជាប់គាំង​ក្នុង​ពន្ធនាគារ​ដែល​លិចលង់​ដោយ​តឹក​ជំនន់​។​

​លោក​បន្តថា ៖ នៅ​ថ្ងៃទី​១៣​ខែតុលា កន្លងមក កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឆ្លងខេត្ត​ជូន​ការពារ​រថយន្តក្រុង​ដឹក​អ្នក​ជាប់ឃុំ​ដល់​ពន្ធនាគារ​ខេត្តសៀមរាប​និង​កំពង់ធំ ។ តែ​ថ្ងៃទី​១៤​ខែតុលា​នេះ លោកនាយ​ឧ​ត្ត​សេនីយ៍​អ​គ្ក​ស្នងការ​បាន​អនុ​ញ​តិ​អោយ​នគរបាល​ខេត្តបន្ទាយមានជ័យ​ប្រតិបត្តិការ​តែ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​បាន​ហើយ ព្រោះ​កម្លាំង​នករបាល​ខេត្ត​នេះ​ពាន​នឹង​កំពុងមាន​ភារៈកិច្ច​អន្តរាគមន​ន៍ ឆ្លើយតប​ជាមួយ​អាជ្ញាធរ​និង​កងកម្លាំង​ឯទៀត ក្នុងការ​សង្គ្រោះ​ពលរដ្ឋ​ពី​ទឹកជំនន់​ដែល​បន្ត​ហក់​ឡើង ។​

​សូម​រំលឹកថា យោង​លោក​ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ​២​អ៊ុង សុ​ី​ផាន ប្រធាន​ពន្ធនាគារ​ខេត្ត ក៏​ដូ​វ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​និង​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​បានអោយដឹងថា​៖ ការ​ជន្ល​ផស​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​១៣​ខែតុលា ធ្វើបាន​ចំនួន​៨១១​នាក់ /​ស្រិ​៨៥​នាក់ រួមទាំង​កុមារ​តាម​ម្តាយ​ទៅ​ពន្ធនាគារ​ខេត្តសៀមរាប​។

​ហើយ​នៅ​ថ្ងៃទី​១៤ តុលា នឹង​ជម្លៀស​បន្តទៀត​ទៅ​ពន្ធនាគារ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ចំនួន​២០០​នាក់ ,​ទៅ​កំពង់ធំ ចំនួន​២០០​នាក់ និង​ទៅ​ត្បូងឃ្មុំ ចំនួន ៤០០​នាក់​។

ដោយឡែក លោក អ៊ុ រាត្រី អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈបញ្ជាការ​កងឯកភាព​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃទី​១៤​ខែតុលា ដែរ ក៏មាន​វត្ត​មាននៅ​ដឹកនាំ​សកម្មភាព​អន្តរាគមន៍​ជន្លៀស​អ្នក​ជាប់ឃុំ​នោះ ។​
​រីឯ សាច់ញាតិ​មិត្ត​អ្នក​ជាប់ឃុំ ក៏ត្រូវ​គេ​ឃើញ​មក​សួរសុខទុក្ខ​និង​បក់ដៃ​ខាងក្រៅ​កញ្ចក់​រថយន្ត​ជូន​ដំណើរ​ក្បួន​ដឹកជញ្ជូន​ជន្លៀស​អ្នក​ជាប់ឃុំ​នោះដែរ ។​

​សូមប​ញ្ឫ​កាក់​ដែរ​ថា ទឹកជំនន់​ពី​ស្ទឹង​សិរីសោភ័ណ​នៅជាប់​នឹង​នោះ បាន​បង្ក​លិច​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ដែល​ស្ថិតនៅ​ភូមិ​គាប​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​កាលពី​យប់​ថ្ងៃទី​១២​ខែតុលា ។​

​គ្រាអាសន្ន​នេះ សមត្ថកិច្ច​ជំនាញ​និង​កងកម្លាំង​ត្រូវ​ជន្លៀស​អ្នក​ជាប់ឃុំ​៨១១​នាក់​/​ស្រី​៨៥​នាក់​និង​កុមារ​តាម​ម្តាយ​ទៅមុន ។​
​ហើយ​ថ្ងៃនេះ នឹង​ជន្លៀស​អ្នក​ជាប់ឃុំ​ទាំងអស់​សរុប​១.៦១១​នាក់​ចេញទៅ​កាន់​ពន្ធនាគារ​ខេត្ត​នានា​ដូចខាងលើ ។​

​សូម​រំលឹកថា កាលពី​ឆ្នាំ​២០១៣ ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​បាន​រង​ការលិចលង់​ធ្ងន់ធ្ងរ​ដោយ​ទឹកជំនន់ ហើយ​ត្រូវ​ជន្លៀស​អ្នក​ជាប់ឃុំ​ជាង​១.០០០​នាក់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម