បើក​កិច្ចប្រជុំ​ណែនាំ​នីតិវិធី​ចំណាយ​​របស់​សហព័ន្ធ​កីឡា​ជាតិ​ដែល​ទទួល​ថវិកា​គាំទ្រ​២០២០​របស់​ក្រសួង​អប់រំ​

ដោយៈ​រ៉ូ​ហ្សា​/​ភ្នំពេញៈ​ដោយ​ពិនិត្យ​របាយការណ៍​ចំណូល ចំណាយ​ឆ្នាំកន្លងមក​សហ​ព័ន្ធ​​កីឡា​ជាតិ​មួយចំនួន ពុំទាន់​អនុវត្តបាន​ត្រឹមត្រូវ​តាម​និតិ​វិធី​របស់​ក្រសួង​សេដ្ឋកិច្ច និង​​ហិរញ្ញវត្ថុ​ដែល​បាន​ណែនាំ កាល​ពេល​ថ្មីៗ​នេះ លោក ម៉ិ​ល កាដូ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កីឡា​តំណាង​ឲ្យ​លោក​អ៊ុក សិទ្ធិ​ជាតិ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​អញ្ជើញ​ចូលរួម​ពិធី​បើក​កិច្ចប្រជុំ​ណែនាំ​នីតិវិធី​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ការប្រកួត​ជើង​ឯក​ថ្នាក់ជាតិ​និង​របាយការណ៍​របស់​ស​ហ​ព័ន្ធ​កីឡា​ជាតិ​ទទួល​ថវិកា​គាំទ្រ​២០២០​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​នៅ​សាលប្រជុំ​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា ដើម្បី​ធានា​បាន​នូវ​ការ​អនុវត្តតាម​និតិ​វិធី​ចំណាយ​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ចុះ​កិច្ច ព្រមព្រៀង​ជាមួយ​សហព័ន្ធ​ជាតិ​ជា​រៀងរាល់ឆ្នាំ​។​

​លោក ម៉ិ​ល កាដូ បាន​បញ្ជាក់ថា សហព័ន្ធ​កីឡា​ជាតិ​ចំនួន​២១ ទទួលបាន​ថវិកា​គាំទ្រ​២០២០ របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​ត្រូវតែ​ដឹង​ច្បាស់​ពី​ការចំណាយ​ថវិកា​ដែល​កំណត់​ជា​៣​មុខសញ្ញា​ចំណាយ គឺ​ការងាររដ្ឋបាល​២០ ភាគរយ ការងារ​បណ្ដុះបណ្ដាល​៣៥​ភាគរយ​និង​ការងារ​ប្រកួត​៤៥​ភាគរយ​របស់​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ​។​

​លោក​បាន​រម្លឹក​ដែរ​ថា ដោយ​អនុវត្តតាម​កំណែទម្រង់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​បានផ្តល់​ថវិកា​គាំទ្រ​ដល់​សហព័ន្ធ​កីឡា​ជាតិ​ក្នុង​ឆ្នាំ​២០១៧​មាន​ចំនួន​២១​សហ​ព័ន្ធ​, ឆ្នាំ​២០១៨ មាន​ចំនួន ៣៤​សហព័ន្ធ និង​ឆ្នាំ​២០១៩ មាន​ចំនួន​៤០​សហព័ន្ធ​។ ដោយ​​ឡែក​ក្នុង​ឆ្នាំ​២០២០​នេះ សហព័ន្ធ​ជាតិ​ចំនួន​៤១​ទទួលបាន​ការគាំទ្រ​៕R​


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular