ដោយ:គ្រញូង/ភ្នំពេញ : នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងជាច្រើននាក់បំពាក់ដោយឧបករណ៍សម្ភារបច្ចេកទេស របស់កងទ័ពទាំងអស់ និងកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ នៃកងពលតូចលេខ៧០ បានចេញប្រតិបត្តិការអន្តរាគមន៍ និងជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរង​ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង រស់នៅក្បែរតាមបណ្តោយស្ទឹងព្រែកត្នោត ។

មានការជូនដំណឹងកាលពីល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ អំពីស្ថានភាព​កម្ពស់ទឹកកើនឡើង ហើយបញ្ជាក់ថា ទំនប់សណ្តស្ទឹងព្រែកត្នោត បាននិងកំពុងប្រឈមការបាក់ដោយសារជំនន់ទឹកភ្លៀងនៅតាមស្ទឹងព្រែកត្នោត ហើយបើសិនមានការបាក់ធ្លាយនោះ ប្រជាពលរដ្ឋរាប់រយគ្រួសារនៅតាម​សង្កាត់មួយចំនួនរបស់ខណ្ឌដង្កោ នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ៕/b/Ha