ត្រឹម​ម៉ោង​៧​ព្រឹក​នេះ មិនមាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី និង​មិនមាន​ករណី​សះស្បើយ​ទេ​


ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ស្តី​​អំពី​ស្ថានភាព​វីរុស​កូ​វីដ​-១៩ នៅ​កម្ពុជា​ត្រឹម​ព្រឹក​ម៉ោង​៧ ថ្ងៃទី​១៤ តុលា នេះ មិនមាន​ករណី​វិជ្ជមាន​ថ្មី និង​មិនមាន​ករណី​សះស្បើយ​ទេ​។​

គួរ​បញ្ជាក់ថា​ក្នុងចំណោម​អ្នក​ឆ្លង​វីរុស​កូ​វីដ​-១៩​ទាំងអស់​២៨៣​នាក់ (​ស្ត្រី​៥៧​នាក់ និង​បុរស​​២២៦​នាក់​) នៅ​ទូទាំងប្រទេស​មាន​ចំនួន​២៧៨​នាក់ (​ស្រី​៥៥​នាក់ និង​ប្រុស​២២៣​នាក់​)​ ហើយ​បាន​ព្យាបាល​ជាសះស្បើយ និង​មាន​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​ចំនួន​០៥​នាក់ ដោយ​០៤​នាក់ (​ស្ត្រី​ជនជាតិ​ឥណ្ឌា បុរស​ជនជាតិ​ឥណ្ឌូនេស៊ី បុរស​ជនជាតិខ្មែរ និង​ស្ត្រី​ជនជាតិ​បារាំង​) កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​។ ចំណែក​ម្នាក់ទៀត គឺ​បុរស​ជនជាតិ​បារាំង កំពុង​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​៕​R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular