ស្ថានភាពទឹកភ្លៀងនៅខេត្តកំពង់ឆ្នាំងត្រូវគេមើលឃើញថាបានធ្លាក់បន្តទៀតនៅព្រឹកមិញនេះ

189
ចែករម្លែក

ដោយ:ទេពកង្រី/កំពង់ឆ្នាំង : ស្ថានភាពទឹកភ្លៀងត្រូវគេមើលឃើញថាបានធ្លាក់បន្តទៀតនៅព្រឹកថ្ងៃទី១៤តុលា២០២០នេះដោយកន្លែងទំនាបខ្លះៗតាមមាត់ទន្លេត្រូវបានលិច ។

បើយោងតាមរបាយការណ៍របស់ប្រធានមន្ទីធុនធានទឹកនិងឧុតុនិយមខេត្តកំពង់ឆ្នាំង លោក ដោកប៊ុនថុន បានអោយដឹងនៅថ្ងៃនេះផងដែថាស្ថានភាពកម្ពស់ទឹកទន្លេនៅស្ថានីយ៍ផ្សារក្រោមថ្ងៃទី១៤តុលា២០២០ទឹកមានកម្ពស់៦.៥៨ម៉ែត្រ បើធៀបនិងឆ្នាំ២០១៩ទឹកមានកម្ពស់៧.៨៤ ទឹកទន្លេដែលត្រូវប្រកាស់អាសន្ន៍នៅខេត្តកំពង់ឆ្នាំងមានកម្ពស់១១ម៉ែត្រ ។

ប្រធានមន្ទីធុនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងអោយដឹងទៀតថាស្ថានភាពទឹកភ្លៀងថ្ងៃនេះមានកំរិត៤.៥.៨0មីលីម៉ែត្រផងដែរ ។

លោកបានអោយដឹងទៀតថានៅថ្ងៃទី១៣តុលា២០២០បើតាមការពិនិត្យមើលអាកាស់ធាតុមិនមានអ្វីប្រែប្រួលទេទឹកធ្លាក់ពីលើមកទេទឹកមិនអាចស្រកទៅវិញជាបណ្ដើរបណ្ដើរផងដែរ ។

ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងលោក ហិនហ៊ុនបានអោយដឹងនៅថ្ងៃទី១៤តុលា២០២០នេះថាទឹកពិតជាបានលិចស្រូវស្រែរវស់ប្រជាពលរដ្ឋមិនទាន់ដល់ស្ថានភាពរងផលប៉ះពាល់ខ្លាំងនោះទេដោយសាតែស្រូវអាចនៅក្នុងទឹកបានរយះពេល១០ថ្ងៃ ។

សូមបញ្ជាក់ផងដែរថា ត្រីឆ្លាំងទិញចូល២៧០០០រៀលលក់ចេញតម្លៃ២០០០០រៀល ត្រីឆ្ពិនទិញចូលតម្លៃ១២០០០រៀលលក់ចេញ១៥០០០តៀល ត្រីរាល់ទិញចូល១០០០០រៀល លក់ចេញ១២០០០រៀល ត្រីកញ្ចុះទិញចូល៨០០០រៀល លក់ចេញ១០០០០រៀលដោយឡែកសត្វកណ្តុលព្រៃទិញចូល៦០០០រៀល លក់ចេញនិងបោះម៉ូយទៅវិញតម្លៃ១០០០០រៀលទៅ១២០០០រៀលផងដែរ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម