ជន​ទុច្ចរិត លួច​សម្ងំ​កាប់រំលំ​ដើមឈើ ២ កន្លែង ត្រូវ​សមត្ថកិច្ច បង្ក្រាប​

152
ចែករម្លែក

ដោយៈ សាត​ចាន់​បុត្រ / មណ្ឌលគិរីៈ ផ្ទៃដី​ព្រៃ ២ កន្លែង ដែលមាន​ទំហំ ប្រហែល ៥០ ហិកតា ត្រូវបាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​ដែនជម្រកសត្វព្រៃ ភ្នំ​ណា​ម​លៀ រកឃើញថា មានការ​កាប់រំលំ​ដើមឈើ និង​ឈានដល់ ការបង្ក្រាប កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ ។​

​លោក វុ​ធ សា​រុំ នាយក​ដែនជម្រកសត្វព្រៃ ភ្នំ​ណា​ម​លៀ បានឱ្យដឹងថាៈ មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​ដែនជម្រកសត្វព្រៃ ភ្នំ​ណា​ម​លៀរ បាន​ចុះ​ល្បាត នៅ​ចំណុច​ភ្នំ​ត្បែង ស្ថិតនៅ​ក្នុងភូមិ​ពូ​លុ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ប្រទះឃើញ ការកាប់​រុករាន​ដីព្រៃ ដើម្បី​យក​ដី​ធ្វើ​កម្មសិទ្ធិ ចំនួន ២ កន្លែង​។ ភ្លាមៗ​នោះ សមត្ថកិច្ច បាន​ដកហូត​រណារយន្ត ម៉ាក ០៣៨ ចំនួន​១​គ្រឿង (​អញ្ញាតជន​) យកមក​រក្សាទុក នៅ​ស្នាក់ការ​អូរ​ពោត ។​

​លោក វុ​ធ សា​រុំ បានបញ្ជាក់​ថាៈ ក្រុមការងារ កំពុងតែ​ស្រាវជ្រាវ រក​ជន​ប្រព្រឹត្ត​បទល្មើស កាប់​ទន្ទ្រាន​យក​ដីព្រៃ​នេះ ដើម្បី​អនុវត្ត​បន្ត តាម​នីតិវិធី ៕​/V

រណារយន្ត ម៉ាក ០៣៨ ចំនួន​១​គ្រឿង បានត្រូវសមត្ថកិច្ច រឹបអូស យកមក​រក្សាទុក នៅ​ស្នាក់ការ​ អូរ​ពោត
ជន​ទុច្ចរិត លួច​សម្ងំ​កាប់រំលំ​ដើមឈើ ២ កន្លែង ត្រូវ​សមត្ថកិច្ច បង្ក្រាប​
ជន​ទុច្ចរិត លួច​សម្ងំ​កាប់រំលំ​ដើមឈើ ២ កន្លែង ត្រូវ​សមត្ថកិច្ច បង្ក្រាប​
ជន​ទុច្ចរិត លួច​សម្ងំ​កាប់រំលំ​ដើមឈើ ២ កន្លែង ត្រូវ​សមត្ថកិច្ច បង្ក្រាប​

ទីតាំងផ្សាយពាណិជ្ជកម្ម