ប៉ូលិស​ថៃ​ចាប់​ជនកំហូច​ដែល​បង្ខំ​នារី​អោយ​ថត​វីដេអូ​សិច​ដើម្បី​លក់​ហើយ​រត់​មក​បួស​ជា​សង្ឃ​

345
ចែករម្លែក

​បុរស​ម្នាក់​នៅ​ខេត្ត​ភិត​សានុលោក ភាគ​ខាងជើង​នៃ​ប្រទេស​ថៃ​ត្រូវបាន​ចាប់ខ្លួន​និង​ចោទប្រកាន់​កាលពី​ថ្ងៃ​អង្គារ​ទី​១៣​តុលា​ពីបទ​បង្ខំ​ក្មេងស្រី​អាយុ ១៩ ឆ្នាំ​ឱ្យ​ចូលរួម​ក្នុង​ពិធីជប់លៀង​”​ស្រើបស្រាល​​រួមភេទ​” និង​លក់​វីដេអូ​របស់​នាង​នៅលើ​បណ្តាញ​សង្គម Twitter និង​កម្មវិធី​ផ្ញើ​សារ​តាម​អ៊ី​ន​ធឺ​ណែ​ត Line messaging app​។​

​ជន​នេះ​ត្រូវបាន​ចាប់​ខ្លួន​ខណៈពេល​កំពុង​បួស​ជា​សង្ឃ​ថ្មីៗ​ខណៈពេល​កំពុង​រត់​គេច​ខ្លួន​។​

​ឪពុក​ក្មេងស្រី​រងគ្រោះ​នេះ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ប៉ូលិស​កាលពី​ថ្ងៃទី ១៨ ខែកញ្ញា​ថា​កូនស្រី​របស់​គាត់​ត្រូវបាន​ចាប់​រំលោភ បង្ខាំង និង​វាយ​ធ្វើបាប​ដោយ សង្ឃ​ឈ្មោះ ណាត​ថា​ផាត ចា​រូ​រឺក នេះ​។​

​សង្ឃ​អាយុ​២១​ឆ្នាំ​នេះ​ក៏​ត្រូវបាន​ចោទប្រកាន់​ផងដែរ​ពី​បទ​រៀបចំ​ឱ្យ​ជនរងគ្រោះ​នេះ​ត្រូវ​បាន​រំលោភ​ជា​ក្រុម​និង​ថត​សកម្មភាព​រំលោភ​ដែល​ជា​បទឧក្រិដ្ឋ​ជាមួយ​ទូរស័ព្ទដៃ​របស់​ខ្លួន មុន​បង្ហោះ​និង​​ផ្សព្វផ្សាយ​រូបភាព​និង​វីដេអូ​ក្លីប​នៃ​ការរំលោភ​នេះ​នៅលើ​បណ្តាញ​Twitter និង​បណ្តាញ​ប្រព័ន្ធ Line ដើម្បី​រក​លុយ​។

​ជនសង្ស័យ​នេះ ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ខេត្ត​ភី​ជី​ត​ហើយ​ផ្ទះ​របស់​គាត់​ត្រូវបាន​ឆែកឆេរ​រក​ភស្តុតាង​បន្ថែមទៀត​។​

​បើ​តាម​ប៉ូលិស ជនសង្ស័យ​បាន​បោក​បញ្ឆោត​ជនរងគ្រោះ តាមរយៈ​បង្កើត​ទំនាក់ទំនង​ស្នេហា​ជាមួយ​នាង​អស់​ពេល​១​ឆ្នាំ មុន​ថត​វីដេអូ​ស្តីពី​សកម្មភាព​សិច​នេះ​ដើម្បី​រក​លុយ​។​ជន​ល្មើ​ក៏​បាន​ប្រើ​ឃ្លីប​វីដេអូ​​សិច​ដើម្បី​បង្ខំ​អោយ​ជនរងគ្រោះ​ចូលរួម​ជាមួយ​ក្រុម​សម្តែង​សិច​ជាមួយ​អ្នកដទៃ​នៅក្នុង​ខេត្ត​ផ្សេងៗ និង​ថែម​ទាំង​បាន​វាយ​ដំនាង​ថែម​ទៀត​៕​ប្រែ​សម្រួល​៖​សុខា​/​វាសនា​

ប្រព្រឹត្ត​បទឧក្រិដ្ឋ ហើយ​រត់​ទៅ​បួស​សម្ងំ​លាក់ខ្លួន តែ​ត្រូវ​ប៉ូលិស​ចាប់​។​ឥឡូវ​ណាត​ថា​ផាត ចា​រូ​រឺក ត្រូវបាន​ចោទប្រកាន់​ពី​បទ​បង្ខំ​មនុស្ស​អោយ​ផ្តល់​សេវា​សិច​និង​រំលោភ​ច្បាប់​ព្រហ្មទណ្ឌ​កុំព្យូទ័រ និង​អាច​​ប្រឈម​ការចោទប្រកាន់​ពី​បទ​ជួញដូរ​មនុស្ស​ទៀត

ទីតាំងផ្សាយពាណិជ្ជកម្ម