Home ព័ត៌មានជាតិ សង្គម កាណូត១គ្រឿងរប...

កាណូត១គ្រឿងរបស់ប្រតិភូបានក្រឡាប់ ឡានGMC ១គ្រឿងនិង​ឡានភីកអាប់១គ្រឿងបានធ្លាក់ទឹកពេលទៅសង្គ្រោះ

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ កាណូត១គ្រឿងរបស់ប្រតិភូបានក្រឡាប់ រថយន្ត ហ្សេអឹមសេ(GMC )១គ្រឿងរបស់កងពលតូចថ្មើរជើងលេខ៥១និងឡាន១បាំងកន្លះ(Pick Up ភីកអាប់) ព័ណត្រេអុី ១គ្រឿងរបស់កងរាជអវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្លាក់ផុងលិចផ្អៀងក្នុងទឹកជំនន់នៅឃុំចំណោមស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៣ខែតុកាឆ្នាំ២០២០ ។

ដំណឹងនេះទើបធ្លាយអោយដឹងកាលពីថ្ងៃទី១៤ខែតុលា ថា ៖ ខណៈប្រតិភូគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយថ្នាក់ជាតិនិងថ្នាក់ខេត្តបន្ទាយមានជ័យដឹកនាំដិយនាយឧត្តមសេនិយ៍គន់ គីម បានចុះប្រតិបត្តិការពិនិត្យស្ថានភាពទឹកជំនន់ ជន្លៀស សួរសុខទុក្ខ និងចែកអំណោយដល់ពលរដ្ឋនៅភូមិសាយសាម៉នឃុំចំណោមស្រុកមង្គលបូរី កាលពីថ្ងៃទី១៣ខែតុលាឆ្នាំ២០២០ ។

ប៉ុន្តែ គ្រោះថ្នាក់នោះពុំបង្កអោយមានមនុស្សរងគ្រោះថ្នាក់ដល់ជីវិតឡើយ គឺគ្រាន់តែខូចខាតសម្ភារៈ ឧបករណ៍មួយចំនួន ។ ហើយ មធ្យោបាយទាំងនោះត្រូវស្រង់អូសកចេញវិញហើយ ។

សូមរំលឹកថា ស្ថានភាពទឹកជំនន់នៅស្រុកមង្គលបូរីកាន់តែធ្ងន់ធ្ងរ ។ ក្នុងនោះនៅភូមិសាយសាម៉នដូចខាងលើ បានលិចលង់ទាំងស្រុង ហើយត្រូវរកទួលសុវត្ថិភាពសង្គ្រោះមនុស្សចំនួន២៥០គ្រួសារ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular