ដោយ:គ្រញូង/បាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខេត្តដែលមានលោក ងួន រតនៈ អភិបាលខេត្តនិងមន្ត្រីសាលាខេត្តបានទទួលអំណោយសប្បុរសធម៌ពីលោកស្រីទ្រី ដាណានិងស្វាមីម្ចាស់ហាងពេជ្រដ៏ល្បីនៅរាជធានីភ្នំពេញរួមទាំងក្រុមការងារមានអង្ករ១០តោន មី៦០កេសធំ ត្រីខ៥០កេសធំ និងទឹកស៊ីអ៊ីវ៥០០យួរ ។
បន្ទាប់មកលោកអភិបាលខេត្តព្រមទាំងម្ចាស់អំណោយបាននាំយកអំណោយចុះទៅចែកជនរងគ្រោះដោយផ្ទាល់នៅស្រុកសង្កែខេត្តបាត់ដំបងក្នុង១គ្រួសារទទួលបានអង្ករ២០គីឡូក្រាម មី១កេស ត្រីខ១យួរនិងថវិកា៥ម៉ឺនរៀលផងដែរ។
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានប្រគល់ជូនប័ណ្ណសរសើរដល់ម្ចាស់អំណោយនិងមានប្រសាសន៍ថាក្នុងនាមរដ្ឋបាលខេត្តសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីទ្រី ដាណានិងស្វាមីម្ចាស់ហាងពេជ្រដ៏ល្បីនៅរាជធានីភ្នំពេញរួមទាំងក្រុមការងារដែលបានចំណាយថវិកាផ្ទាល់ខ្លួនទិញអង្ករ មី ត្រីខយកមកជួយដល់រដ្ឋ
បាលខេត្តជាពិសេសជួយដល់ប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀងនិងព្រះសង្ឃនៅស្រុកសង្កែដែលកំពុងជួបប្រទះបញ្ហាខ្វះខាតជីវភាពប្រចាំថ្ងៃបានទាន់ពេលវេលានិងជូនពរសុំឲ្យលោកស្រីនិងស្វាមីប្រកបរបររកស៊ីកាន់តែទទួលបានជោគជ័យបន្តទៀត។
លោកអភិបាលខេត្តក៍បានថ្លែងអំណរគុណចំពោះក្រុមការងាររបស់សម្តេចក្រឡាហោមស ខេងដែលបានជួយឧបត្ថម្ភអង្ករចំនួន១តោនផងដែរ៕/b