ដោយ:រិទ្ធិសែន:ពោធិ៍សាត់ ៖ ស្រ្តីជាម្តាយនិងកូនពីនាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងករណីអ្នកបើកបររថយន្តធុនធំថោយក្រោយកិនក្នុងទឹសដៅស្របគ្នា។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត ងោយក្រោយកិនបណ្ដាលឲ្យម្ដាយ និងកូនប្រុសស្លាប់យ៉ាងរន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង៥ និង១០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវលំក្រាលក្រួសក្រហមមាត់ប្រឡាយ ស្ថិតនៅភូមិប៊ួស្រង៉ែ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
សេក្តីរាយការណ៍ពីរកន្លែងកើតហេតុ គេមើលឃើញម្ចាស់រថយន្តម៉ាក ហុីយ៉ាន់ដាយ ណព៏ស ពាក់ស្លាកលេខ ពោធិសាត់ 3A 1373 បានប្រាប់សមត្ថកិច្ចនគរបាលស្រុកបាកានថា អ្នកស៊ីឈ្នួលបើកបររបស់ខ្លួនឈ្មោះ ធឿន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ទឹងកំុត ឃុំ.ស្រុកកើតហេតុ ។
ម្ចាស់រថយន្តបង្កហេតុបន្តប្រាប់សមត្ថកិច្ចនគរបាលទៀតថា រថយន្តបានធ្វើដំណើរក្នុងទិសដៅទៅខាងត្បូង លុះទៅដល់កន្លែងកើតហេតុបានរយែថយក្រោយ បណ្ដាលឲ្យកិនអ្នកជិះម៉ូតូកំពុងធ្វើដំណើរមកពីក្រោយស្របគ្នា(ជើង ត្បូង) បណ្ដាលអោយស្លាប់ម្ដាយ និងកូនប្រុសបែបនេះតែម្ដង ។
ប្រភពដដែលបញ្ជាក់បន្តទៀតថា ជនរងគ្រោះស្រី្តជាម្ដាយបើកបរម៉ូតូឈ្មោះ ឌី សុខឡឹក អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិស្ទឹងកំបុត ឃុំត្រពាំងជង ស្រុកបាកាន ជាមួយគ្នាតៃកុង បើកបររថយន្តបង្ក ស្លាប់នៅកន្លែងកើតហេតុ បានឌុកូនប្រុសឈ្មោះ មួង ចាន់រ៉ា អាយុ ១០ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ សពម្តាយ និងកូនប្រុសត្រូវ បានសមត្ថកិច្ចនគរបាល ធ្វើកំហេតុប្រគល់សពជូនក្រុមគ្រួសារ ចំណែកវត្ថុតាងម៉ូតូ និងរថយន្តសមត្ថកិច្ចនគរបាលនាំយកទៅរក្សាទុក ចំពោះតៃកុងបើកបររថយន្តបង្កគេចបាត់ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ឃាត់ខ្លួនមកទទួលខុសត្រូវក្នុងការស្លាប់ទាំងម្តាយនិងកូននេះផងដែរ ៕/b