ដោយៈសុផលភ្នំពេញ៖ នៅថ្ងៃទី១៦ខែតុលាខាងមុខ realme នឹងប្រកាសការមកដល់ realme 7i ដែលមានកាមេរ៉ាអាចថតបានច្បាស់ដូចគ្នាជាមួយនឹង realme 7 Pro និងអាចលេងfilterប្តូរពណ៌ថ្មីៗជាច្រើននិងrealme 7 ដែលអ្នកលេងហ្គេម ចូលចិត្តបំផុត គឺវាមានបំពាក់នូវកាមេរ៉ាកម្រិតFlagship 64MP Ultra Clear ៤ គ្រាប់ មិនថាថតរូបឬថតវីដេអូ គឺអាចថតបានដូចការថតកុនខ្នាតធំព្រមទាំងថាមពលថ្មធំ5000mAh អេក្រង់កម្រិត90Hz។ តម្លៃមិនលើសពី២៥០ដុល្លារនោះទេ ។

ក្នុងនាមជាស្មាតហ្វូនដំបូងគេដែលបាននាំយកបច្ចេកវិទ្យាថតរូបលំដាប់Flagshipមកបំពាក់លើស្មាតហ្វូនដែលមានតម្លៃក្រោម២៥០ដុល្លារនោះ ការបង្ហាញខ្លួនរបស់realme 7i មានន័យថា realme 7 series នឹងក្លាយជាអ្នកពេញនិយមនៃផ្នែកបច្ចេកវិទ្យា កាមេរ៉ា64MP Ultra Clear 4 គ្រាប់ជាផ្លូវការដោយបង្កើតនូវស្តង់ដារថ្មីសម្រាប់ស្មាតហ្វូនដែលមានតម្លៃ២៥០ដុល្លារឡើងដោយមានបំពាក់នូវកាមេរ៉ា64MP Ultra Clear 4 គ្រាប់ ដឹកនាំឧស្សាហកម្មស្មាតហ្វូនឱ្យមានការរីកចម្រើនល្អ។ជាមួយគ្នានេះដែរ realme 7 series នឹងនាំឱ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍រីករាយក្នុងការរស់នៅប្រចាំថ្ងៃដែលនាំមកដោយ“បច្ចេកវិទ្យា”និង”ភាពស្រស់ស្អាត”។សម្រាប់realme 7 series មិនថាការថតរូបឬបច្ចេកវិទ្យាសាកថ្ម គឺមានការកែប្រែប្រសើរជាងផលិតផលrealme Number series មុនៗ ។
វាមានបំពាក់នូវកាម៉េរ៉ា 64MP Ultra Clear 4 គ្រាប់ ដែលrealme Number series អាចថតបានច្បាស់ដូចក្នុងភាពយន្ត ថែមទាំងមានបំពាក់នូវ Filters ដែលពេញនិយមជាច្រើន ដូចជា Cyberpunk, Flamingo, Modern Gold ជាដើម ទោះជាអ្នកមិនចេះសោះក៏អាចថតបានដូចទៅនឹងក្នុងភាពយន្តបានដែរ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ realme 7i មិនត្រឹមតែមានបំពាក់នូវកាមេរ៉ា 64MP Ultra Clear 4 គ្រាប់ នោះទេ តែថែមទាំងអាចបើកមុខងារទប់លំនឹងវីដេអូ UIS Max មិនថាក្នុងការរស់នៅប្រចាំថ្ងៃឬក៏ការហាត់ប្រាណ គឺអាចថតបានយ៉ាងច្បាស់ល្អ មិនរំលងរាល់ចំនុចលម្អិត ។
ប្រសិនបើអ្នកមិនចេះ ប៉ុន្តែចង់បានវីដែអូដែលល្អ មុខងារថតវីដេអូរបស់ reamle 7i គឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមិនចេះសោះ ។ នៅក្នុង Cinema Mode អាចថតវីដេអូដោយខ្នាត21:9 មានរាងទ្រវែងដែលអាចថតបានវីដេអូដូចទៅនឹងភាពយន្តពិតៗ អ្នកនឹងឃើញថា ជីវិតកាន់តែមានភាពអស្ចារ្យជាងក្នុងភាពយន្ត ហើយម្នាក់ៗសុទ្ធតែអាចធ្វើជាអ្នកដឹកនាំនៃជីវិតបានគ្រប់គ្នា។
realme 7 series គាំទ្រដល់យុវវ័យក្នុងការកត់ត្រាការរស់នៅតាមរយៈការថតរូប ថតវីដេអូ បង្កើតនូវការចងចាំល្អៗសម្រាប់ខ្លួនឯង ហើយជំរុញអោយយុវវ័យបង្កើតនូវអ្វីដែលថ្មីតាមរយៈបច្ចេកវិទ្យាថ្មីៗ ។realme 7 series លើកនេះក៏បានមានការកែប្រែឈានមុខគេទៅលើផ្នែកថតរូប និងក្លាយជាការកែប្រែដែលលេចធ្លោបំផុតនៃ Number series ។

សម្រាប់ការរចនាបទខាងក្រៅ realme 7i មានពីរជម្រើសគឺពណ៌ Aurora Green និង ពណ៌ Porla Blueដែល មើលទៅថ្លៃថ្នូរនិងទាន់សម័យ។សម្រាប់ផ្នែកថាមពលថ្ម realme Number seriesតែងតែបន្តយកបច្ចេកវិទ្យាឈានមុខមកបំពាក់នៅលើផលិតផលជាច្រើនមុនគេ realme 7 Proប្រើប្រាស់នូវបច្ចេកវិទ្យា65W SuperDart លំដាប់ Flagshipហើយrealme7ប្រើប្រាស់បំពាក់នូវបច្ចេកវិទ្យាសាកថ្ម30W Dartនិងrealme 7i បំពាក់នូវថាមពលថ្មធំ5000mAh និងសាកថ្មលឿន18Wនិងមានមុខងារសន្សំសំចៃថាមពលថ្ម ដែលថ្ម5% លេង WhatsAppបានរយៈពេល66នាទី សម្រាប់កម្រិតតម្លៃគឺអាចអោយសិស្ស និងអ្នកប្រកបការងារមួយចំនួនអាចទទួលបានបទពិសោធន៍បច្ចេកវិទ្យាដែលពេញនិយមបំផុត។ph
