Home ព័ត៌មានជាតិ សង្គម ​ក្រុម​កា​ងារ...

​ក្រុម​កា​ងារ​សាខា​កាកបាទក្រហម​ខេត្ត​នាំយក​អំណោយ​ផ្តល់ជូន​ស្ត្រី​មេម៉ាយ​

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​២០២០​នេះ​លោក​យុង​គឹម​ហ៊ាន​នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​និង​ក្រុមការងារ​បាន​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​ឈ្មោះថា​ត់វ៉ា​ត់​អាយុ​២២​ឆ្នាំ​ជា​ស្ត្រី​មេម៉ាយ​មាន​ជីវភាព​ខ្វះខាត​ហើយ​កូន​ពិកា​នៅ​ភូមិ​ក្រឡាពាស ឃុំ​ព្រីង​ធំ ស្រុក​ជាំ​ក្សាន្ត​។


​នៅក្នុង​ឱកាស​នោះដែរ​លោកនាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ ក្រហម​កម្ពុជា​ដែល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ជានិច្ច​។​គឺ​ទីណា​មានការ​លំបាក​ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​និង​បាន​ផ្តាំផ្ញើ​សូមឱ្យ​ថែរក្សា​សុខភាព​ត្រូវមាន​អនាម័យ និង​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​ឱ្យបាន​ជាប់​ជា ប្រចាំ​ចូលរួម​ការពារ ទប់ស្កាត់​មេរោគ កូ​វីដ​១៩ ។

​សម្ភារ​ផ្តល់ជូន​រួមមាន​៖​អង្ករ​,​មី​,​ត្រីខ​,​ទឹកស៊ីអ៊ីវ​,​ទឹក​សុទ្ធ​,​ដែក​ស័ង្កសី​៣០​សន្លឹក​,​ដែក​ព្រំ​៧​ម៉ែត្រ​, ដែក គោល​,​និង​ថវិកា​មួយចំនួន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular