ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ទិន្នន័យផលប៉ះពាល់ខូចខាត ដោយជំនន់ទឹកភ្លៀង គិតពីថ្ងៃទី១ ខែកញ្ញា ដល់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០(ព្រឹក) បានប៉ះពាល់ ១៩ រាជធានី-ខេត្ត ស្មើ ៦៨ក្រុង ស្រុក ខណ្ឌ ២៣៤ឃុំ/សង្កាត់ ។
កន្លែងដែលរងការប៉ះពាល់មានៈ ១.ខេត្តពោធិ៍សាត់ ២. ខេត្តប៉ៃលិន ៣. ខេត្តបន្ទាយមានជ័យ ៤. ភ្នំពេញ ៥. ខេត្តបាត់ដំបង៦. ខេត្តស្វាយរៀង ៧. ខេត្តឧត្តរមានជ័យ ៨. ខេត្តសៀមរាប ៩. ខេត្តតាកែវ ១០. ខេត្តកំពង់ស្ពឺ ១១. ខេត្តមណ្ឌលគិរី
១២. ខេត្តព្រះសីហនុ ១៣. ខេត្តកោះកុង ១៤. ខេត្តព្រះវិហារ១៥. ខេត្រស្ទឹងត្រែង ១៦. ខេត្តកំពង់ចាម១៧. ខេត្តកណ្តាល ១៨. ខេត្តកំពង់ឆ្នាំង និង១៩. ខេត្តកំពង់ធំ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបន្តថា ប៉ះពាល់ប្រជាជនប្រមាណ ៣៩.៧០២គ្រួសារ ស្មើប្រមាណ ១៥៨,៨០៨នាក់។ប្រជាជនជម្លៀសប្រមាណ ២.៨៥៣គ្រួសារ ស្មើប្រមាណ ១១.៤១២នាក់។ ប្រជាជនស្លាប់ ១២នាក់ (ក្មេង ៥នាក់)។ ផ្ទះប៉ះពាល់ប្រមាណ ៣៩.៤៨៥ខ្នង ផ្ទះខូចខាត ៣០ខ្នង ន៨ងសាលារៀនលិចទឹក ៤០២កន្លែង។
ទន្ទឹមនេះស្រូវលិចទឹកប្រមាណ ១១៦.៧៦៤ហិកតា ក្នុងនេះ ខូចខាតប្រមាណ ៤.៩៤៦ហិកតា ។ដំណាំរួមផ្សំលិចទឹក៥៥,៣៣៥ហិកតាក្នុងនេះខូចខាតប្រមាណ៦.២៨៦ហិកតា។ផ្លូវជាតិផ្លូវខេត្តផ្លូវក្រួសក្រហមប៉ះពាល់ប្រមាណ ១៩៧.១៧១ម៉ែត្រ ,ផ្លូវលំលិចទឹកប្រមាណ ២៦២.៥២០ម៉ែត្រ និង ៣១ខ្សែស្ពានលិចទឹកប្រមាណ ២៤កន្លែងទំនប់ប៉ះពាល់ប្រមាណ ២១.១៤២ម៉ែត្រ ប្រឡាយមេ ប្រឡាយរង ប្រឡាយស្រោចស្រព ប៉ះពាល់ប្រមាណ ៣៤៤.៣១៣ម៉ែត្រ៕សរន