ដោយៈប.ជ័យ/បន្ទាយមានជ័យៈសាច់ញាតិនិងសមត្ថកិច្ចបានរុករករកឃើញសពយុវតីវ័យអាយុ១៧ឆ្នាំដែលដើរទៅមើលទឹកស្រែជាមួយជីតានិងបងប្រុសពីនាក់ ហើយធ្លាក់ចូលលូទឹកជំនន់នៅមង្គលបូរី កាលពីល្ងាចថ្ងៃទី១៣ខែតុលា។
មន្ត្រីសាលាស្រុកមង្គលបុរីបានប្រាប់ថា បន្ទាប់ពីរកឃើញសពនាងក្រមុំនោះនោះ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ប្រធានក្រុមការងារចុះជួយស្រុកមង្គលបូរី រួមនិងលោក ពិន សេងហាប់អភិបាលរងស្រុក មេឃុំ មេភូមិរហាត់ទឹក បានអញ្ជើញទៅចូលរួមរំលែកទុក្ខ និងនាំយកនូវថវិកាមួយចំនួន ចូលបុណ្យសព ។
សូមរំលឹកថា កាលពីម៉ោង១រសៀល ថ្ងៃទី៩ ខែតុលា កន្លងទៅនៅចំណុចប្រឡាយតូ ភូមិក ស្វាយឃុំឬស្សីក្រោក ស្រុកមង្គលបូរី ក្មេងស្រីឈ្មោះអ៊ុំ វណ្ណរួយអាយុ១៧ឆ្នាំ បានទៅមើលទឹកស្រែជាមួយជីតានិងបងប្រុស។ នាងធ្លាក់ទឹកលូហើយត្រូវទឹកកួចទៅបាត់សពជាច្រើនថ្ងៃ ៕សរន