មិនធម្មតា​ឧ​កញ្ញា​ក្មេង ឡេង ណា​វ៉ា​ត្រា នាំ​លុយ​សុទ្ធ​ជា​ដុល្លារ​៦០​ម៉ឺន​ទៅ​ប្រគល់ជូន​លោក សេង ទៀង ​

117
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​លោកឧ​កញ្ញា​ក្មេង ឡេង ណា​វ៉ា​​ត្រា នាំ​យកលុយ​សុទ្ធ​ជា​ដុល្លារ​៦០ ម៉ឺន​ដុល្លារ​ទៅ​ប្រគល់ជូន​លោក សេង ទៀង រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រីដើម្បី​ជួយ​ដល់​រាជរដ្ឋាភិបាល​ក្នុងការ​ចូលរួម​ជួយ​ដល់​ជនរងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ដែល​កំពុង​កើតមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ។​

​បើ​ពិនិត្យ​តួលេខ​ដែល​បាន​ជួយ​ពី​សប្បុរសជន​គឺ​ឧ​កញ្ញា​ ឡេង ណា​វ៉ា​​ត្រា មាន​តួលេខ​ទឹក​លុយ​ខ្ពស់​ជាងគេហើយ​បានប្រគល់​លុយ​តាម​ការសន្យា​គឺ​នាំ​យកលុយ​សុទ្ធជា​ប្រាក់​ដុល្លារ​ទៅ​ប្រគល់ជូន​ដល់​ការិយាល័យ លោក សេង ទៀង ដោយផ្ទាល់​តែ​ម្តងនា​ព្រឹក​ថ្ងៃទី ១៤ ខែតុលា​នេះ ។​

​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានបញ្ជាក់​ឲ្យ​ដឹងថា​៖​គិត​ត្រឹម​ម៉ោង ១១:៥៧​នាទី​ព្រឹក​ថ្ងៃ​១៤​តុលា​២០២០​មាន​សប្បុរសជន​ចូលរួម​ថវិកា​ប្រមាណ ៤,៨១០,០០០ ដុល្លារ​ហើយ ។​

​សម្តេច​អគ្គមហាសេនាបតី​តេ​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ ជា​នៅ​ព្រលប់​ថ្ងៃទី​១៣​ខែតុលា​ឆ្នាំ​២០២០​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​ស​បុក​ផ្លូវ ការ​របស់​សម្តេច​អរគុណ​សប្បុរសជន​ទាំងអស់​ដែល​បាន​បរិច្ចាគ​ថវិកា​ជួយ​ដល់​រាជរដ្ឋាភិបាល​ក្នុងការ​ចូលរួម​ជួយ​ដល់​ជនរងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ដែល​កំពុង​កើតមាននៅ​ក្នុងប្រទេស ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម